សូមបង្កើនការប្រុងប្រយ័ត្ន! ខេត្តទាំងប៉ុន្មាននេះ កូវីដ១៩ បានកើនឡើងច្រើន - TrueID

សូមបង្កើនការប្រុងប្រយ័ត្ន! ខេត្តទាំងប៉ុន្មាននេះ កូវីដ១៩ បានកើនឡើងច្រើន

June 16, 2021

កម្ពុជា៖ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានរកឃើញចំនួនកើនឡើងនៃវីរុសកូវីដជាបន្តបន្ទាប់ ទាំងនៅក្នុងរាជធានីភ្នំពេញ​​និង នៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស។ ក្នុងនោះ មានខេត្តទាំងប៉ុន្មាននេះ បានរកឃើញករណីអ្នកឆ្លងកូវីដ១៩ ក្នុងចំនួនមួយគួរឱ្យបារម្ភផងដែរ៖

ខេត្តកំពត

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត​នៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១  បានឱ្យដឹងថា អាជ្ញាធរខេត្តកំពតបានរកឃើញបន្ថែមករណីវិជ្ជមានកូវីដ-១៩ចំនួន២៩ករណី។

ខេត្តកោះកុង

ចំពោះខេត្តកោះកុងគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកោះកុង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦២នាក់។

ខេត្តព្រៃ

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែងបានឱ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៦ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (RapidTest) នៅមូលដ្ឋាន។

ខេត្តកំពង់ចាម

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរខេត្តកំពង់ចាមនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន​ ៣២បន្ថែមទៀត។

ខេត្តបន្ទាយមានជ័យ

យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៥នាក់ និងមិនមានជាសះស្បើយនោះទេ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...