ថែសុខភាពផង! ចាប់ពីស្អែក​នេះ បណ្តាខេត្តមួយចំនួន នឹងបន្តចុះត្រជាក់លាយឡំជាមួយនិងខ្យល់រដូវ - TrueID

ថែសុខភាពផង! ចាប់ពីស្អែក​នេះ បណ្តាខេត្តមួយចំនួន នឹងបន្តចុះត្រជាក់លាយឡំជាមួយនិងខ្យល់រដូវ

December 28, 2021

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី ៤ ខែមករា ឆ្នាំ២០២២។

ក្នុងនោះដែរ ក្រសួងធនធានទឹក បញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បាននឹងកំពុងរំកិលចុះក្រោមដោយគ្របដណ្តប់លើកម្ពុជាជាមួយនិងខ្យល់មូសុងឦសានបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖

- សីតុណ្ហភាពអប្បបរមា មានពី ១៨-២០អង្សាសេ

- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ

- មានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

- សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨អង្សាសេ

- សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ

- មានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពី​បង្គួរទៅខ្លាំង។

៣. តំបន់មាត់សមុទ្រ៖

- សីតុណ្ហភាពអប្បបរមា មានពី ១៩-២១អង្សាសេ

- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ

- មានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតមធ្យម។ ទន្ទឹមនោះរលកសមុទ្រក៏មានកម្ពស់ជាមធ្យមផងដែរ។

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...