ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត ជាលើកទី៨! - TrueID

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត ជាលើកទី៨!

January 2, 2022

សៀមរាប៖​ ថ្ងៃទី២ ខែមករា ឆ្នាំ២០២២​ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងបង្អស់នៅកម្ពុជា​ ជាម្ចាស់ឧបត្តម្ភធំគាំទ្រ​ «ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ​លើកទី២៦» រយៈពេល ៨ ឆ្នាំជាប់គ្នា ដែលជាផ្នែកមួយនៃការបន្តការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការធ្វើឲ្យជីវិតប្រជាជនកម្ពុជាកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។​

ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលដល់ការរស់នៅនិងសេដ្ឋកិច្ច​ទូទាំងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ ការណ៍នេះបានបង្ហាញពីសារៈសំខាន់​នៃសុខភាពនិងសុខុមាលភាព ហើយញ៉ំាងឲ្យមាននូវការបន្តការឧបត្តម្ភ​ធំគាំទ្រព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនេះ​។សកម្មភាពនេះក៏ជាការផ្ញើសារដ៏សំខាន់មួយ ដើម្បីលើកទឹកចិត្តឲ្យប្រជាជនយើងបន្តអនុវត្តនូវរបៀបរស់នៅប្រកបដោយភាព​សកម្ម​ទាំងផ្លូវកាយនិងផ្លូវចិត្ត តាមរយៈការចូលរួមរត់ក្នុងព្រឹត្តិការណ៍សប្បុរសធម៌ដ៏ធំជាងគេនៅ​ប្រទេសកម្ពុជានេះ​ផងដែរ​​។ ​​ជាងនេះទៅទៀត ការឧបត្ថម្ភព្រឹត្តិការណ៍នេះ គឺជាការចូលរួមចំណែកគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការបើកដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ​។​

លោក Justin Helferich អគ្គនាយកប្រតិបត្តិនិងជានាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖

ជារៀងរាល់ឆ្នាំ​ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ​ព្រោះថា ផ្លូវរត់គឺត្រូវបានរៀបចំយ៉ាងពិសេស​សម្រាប់អ្នកចូលរួមទាំងអស់អាចគយគន់​ទេសភាពដ៏ស្រស់ត្រកាលជុំវិញបរិវេណឧន្យាន​អង្គរ ដែលជាទីដ៏សែនមនោរម្យ។ ស្របតាមសាររបស់ព្រឹត្តិការណ៍ឆ្នាំនេះគឺ «រត់ដោយសុវត្ថិភាពជាមួយ មេនូឡាយហ្វ៍» កម្មវិធីទាំងមូល​​ប្រព្រឹត្តទៅនៅថ្ងៃទី ០២​ ខែមករា នេះដោយមានអ្នករត់សរុបចំនួនប្រមាណ ២​.៥០០ ​នាក់ ដែលជាប្រជាជនខ្មែរនិងជនបរទេសក្នុងស្រុក​៕ ​

ដើម្បីស្វែងយល់បន្ថែមអំពីវិធានការ​​សុវត្ថិភាពរបស់ព្រឹត្តិការណ៍នេះ សូមចូលទៅកាន់៖​ https://www.manulife.com.kh/km/angkor-wat-half-international-marathon/2021-run-safety-angkor-wat-international-half-marathon.html

អំពី​មេនូឡាយហ៍្វ ខេមបូឌា

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាបានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី ២៨ ខែមិថុនាឆ្នាំ២០១២ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។​ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជាជាមួយនឹងការផ្តល់ទំនុកចិត្តពីអតិថិជន​ជាង​ ១១​ ម៉ឺន​នាក់។

អំពីក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល

​ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ថ្នាក់អន្តរជាតិដែលជួយប្រជាជនក្នុងការសម្រចចិត្តឲ្យកាន់តែមានភាពងាយស្រួលនិងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ យើងមានស្នាក់ការកណ្តាលជាសកលនៅទីក្រុង Torontoប្រទេស កាណាដា ហើយយើងមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍តាមបណ្តាលការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន JohnHancock នៅសហរដ្ឋអាមេរិក។ យើងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រងព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិជូនដល់អតិថិជនជាលក្ខណៈបុគ្គលជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ ២០២០ យើងមានបុគ្គលិកបម្រើការងាជាង ៣៧ ០០០នាក់ភ្នាក់ងារធានារ៉ាប់រងប្រមាណ ១១៨ ០០០ នាក់និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀតដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង ៣០ លាននាក់។ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២១ យើងមានសាច់ប្រាក់ប្រតិបត្តិការចំនួន ១,៤ ទ្រីលានដុល្លារកាណាដា ឬ ១,១ទ្រីលានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។ គិតត្រឹមរយៈពេល ១២ ខែចុងក្រោយយើងបានផ្ដល់សំណងជូនដល់អតិថិជនរបស់យើងដែលមានតម្លៃជាសាច់ប្រាក់ចំនួន ៣១,៦ ពាន់លានដុល្លារ។ យើងមានប្រតិបត្តិការធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិកហើយយើងបានបម្រើអតិថិជនរបស់យើងអស់រយៈពេលច្រើនជាង ១៥៥ ឆ្នាំមកហើយ។ ក្រុមហ៊ុនមេនូឡាយហ្វ៍ Manulife Financial Corporation បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និងទីផ្សារមូលបត្រហ្វីលីពីន ហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ ៩៤៥។​

សម្រាប់ព័ត៌មានបន្ថែមស្ដីពីក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសលសូមចូលទៅកាន់គេហទំព័រ៖www.manulife.com

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...