សូម​ប្រយ័ត្ន បាតុភូតធម្មជាតិ! កម្ពុជា​អាចមានភ្លៀងធ្លាក់​ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃស្អែកនេះ - TrueID

សូម​ប្រយ័ត្ន បាតុភូតធម្មជាតិ! កម្ពុជា​អាចមានភ្លៀងធ្លាក់​ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃស្អែកនេះ

April 19, 2022

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះបានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ ២៦ខែមេសា ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថាក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប៉ាស៊ីហ្វិក) និងកម្រិតសម្ពាធទាបខ្សោយ។ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

- សីតុណ្ហភាពអតិបរមា មានពី៣៤-៣៦ °C

- អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។ ដោយឡែកកន្លែង

ខ្លះក៏អាចមានភ្លៀងច្រើនជាបង្គួរផងដែរ។

២បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

- អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយអន្លើ លាយឡំ ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

៣ តំបន់មាត់សមុទ្រ

- សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C

- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

- អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ ក្នុងនោះខេត្តកោះកុង អាចទទួលនូវបរិមាណទឹកភ្លៀងច្រើនជាងគេ។

ក្រសួងធនធានទឹកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...