រាជធានីភ្នំពេញ÷ ក្រោយត្រូវសមត្ថកិច្ចចាប់បញ្ចូនខ្លួនទៅកាន់សាលាដំបូងដើម្បីសួរចម្លើយ លោកWilliam Gaung មេក្លោងនៅពីក្រោយករណីប្លន់ផ្ទះលោកជំទាវឧកញ៉ា លក់ឡេ បានសារភាពដោយបញ្ជាក់ពីមូលហេតុដែលលោកចេញប្លន់យ៉ាងដូច្នេះថា÷
សកម្មភាពចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺខ្លួនរៀបផែនការមុនតែមួយថ្ងៃទេ ដោយចេញធ្វើសកម្មភាពចំនួន ០៥នាក់ ខ្លួនជាអ្នកដឹកនាំផ្ទាល់តែម្តង មូលហេតុដែលនាំឲ្យខ្លួនសម្រេចចិត្តប្លន់គឺដោយសារ:
ទី១. គឺសព្វថ្ងៃខ្លួនខ្វះខាតលុយកាក់ទ្រទ្រង់ជីវភាពនិងបក្ស ជាក់ស្តែងរថយន្តដែលខ្លួនជិះ គឺបង់រំលោះមិនទាន់ដាច់នៅឡើយ ហើយផ្ទះដែលខ្លួន រស់នៅ គឺជួលក្នុងតម្លៃ ២៥០០$ក្នុង១ខែ ជំពាក់ឈ្នួលផ្ទះគេ២ខែហើយ ចំណែកស្នាក់ការបក្សចំនួន១៦ខេត្ត ក៏មិនមានប្រាក់បង់ឈ្នួលផ្ទះឲ្យគេ ព្រមទាំងជំពាក់បំណុលគេជុំទិសទៀតផង។
ទី២. គឺខ្លួនមានទស្សន: អ្នកក្រនិយម ជ្រិញពួកអ្នកមាន ឡាយតាម Facebook បង្អួតទ្រព្យសម្បត្តិ ដូចនេះក៏កើតចិត្តចង់ព្រមានដល់អ្នកមាន មួយចំនួនដែលមានចរិតបែបនេះ ។
សូមរំលឹកផងដែលថា លោក William Gaung និងបក្សពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជុំវិញករណីប្លន់ កាលពីថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ៕