ជប៉ុន៖ ដោយសារករណីកូវីដ និងករណីថ្មីប្រភេទ omicron បានរីករាលដាលពាសពេញខេត្ត ក្នុងប្រទេសជប៉ុន ក្រុមមន្ត្រីបានសម្រេចចិត្តបន្តការរឹតបន្តឹងព្រំដែនរហូតដល់ចុងខែកុម្ភៈ។ ការសម្រេចហាមឃាត់ជនបរទេសនេះចេញពីសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីប្រទេស Fumio Kishida កាលពីថ្ងៃអង្គារ។
ជាក់ស្តែង លោក Kishida បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ដោយសារតែការរឹតបន្តឹងព្រំដែន ដ៏តឹងរ៉ឹងបំផុតក្នុងចំណោមប្រទេសទាំងប្រាំពីរ ដែលយើងបានកំណត់ ដើម្បីកាត់បន្ថយលំហូរចូល នៃករណីថ្មី ប្រភេទវីរុស omicron ប្រសាសនិ៍ ដែលបាននិយាយទៅកាន់អ្នកសារព័ត៌មាន។
គួររំលឹកផងដែរថា ប្រទេសជប៉ុនបានរកឃើញករណីដំបូងនៃ Omicron នៅក្នុងខែវិច្ឆិកា។ ទោះជាយ៉ាងណាក៏ដោយ ការចាប់ផ្តើមនៃឆ្នាំនេះក៏មានការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងថ្មីផងដែរ។ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ករណីថ្មី ប្រចាំថ្ងៃបានលើស ៨ពាន់ករណីហើយ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ខែចុងក្រោយ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃអង្គារ អ្នកជំងឺ ១០០ នាក់បានធ្លាក់ខ្លួនឈឺធ្ងន់ នេះបើយោងតាមក្រសួងសុខាភិបាល៕
ប្រភព៖ japaninsides
សូមទស្សនារូបភាពខាងក្រោម៖