ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រឆាំងជំងឺកូវីដ១៩បានចុះយកសំណាកបងប្អូនអាជីវករលក់ដូរនៅផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ ជាលើកទី២ ចំនួន៩៧នាក់ នៅថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២១នេះ ដោយទទួលលទ្ធផលអវិជ្ជមានទាំងអស់។
យ៉ាងណាមិញ អាជ្ញាធរក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធ ទីតាំងខាងលើសូមមេត្តាសហការទៅយកសំណាកនិងដាក់ខ្លួនដាច់ដោយឡែកដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល២១ថ្ងៃ៕
ប្រភព៖ កម្ពុជាថ្មី