រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំង៤២កន្លែង សម្រាប់ចាក់វ៉ាក់សាំងដូសទី៣ ជូនកុមារនិងយុវវ័យ នៅខែក្រោយនេះ - TrueID

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំង៤២កន្លែង សម្រាប់ចាក់វ៉ាក់សាំងដូសទី៣ ជូនកុមារនិងយុវវ័យ នៅខែក្រោយនេះ

December 24, 2021

ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនកុមារ និងយុវវ័យ ដែមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ផ្ដើមពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅទីតាំងចំនួន ៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ (ដូចបានកំណត់ជូនក្នុងឧបសម្ព័ន្ធភ្ជាប់មកជាមួយ)៕

ជាមួយគ្នានេះដែររដ្ឋបាលរាជធានីភ្នំពេញ ក៏បានក្រើនរំលឹកចំពោះមាតាបិតា អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារដែលត្រូវនាំបុត្រធីតាឬសាច់ញាតិអញ្ជើញមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាកម្លាតសុវត្ថិភាពសង្គមពាក់ម៉ាស តម្រង់ជួរហើយត្រូវបន្តអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ ៣ការពារ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...