ភ្នំពេញ៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានជូនដំណឹង ករណីអគ្គិភ័យឆាបឆេះទីតាំងមួយកន្លែងដែលស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ។
ក្រោយពីទទួលបានដំណឹងនេះភ្លាមកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។ យ៉ាងណាមិញ មូលហេតុបង្កជាករណីអគ្គិភ័យឆាបឆេះនេះឡើង គឺពុំទាន់ដឹងច្បាស់នៅឡើយទេ៕
ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ