សៀមរាប៖បុគ្គលិកផ្សារម៉ាក្រូប្រមាណជាង២០០នាក់ ដែលមានទីតាំងស្ថិតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ត្រូវបានក្រុមគ្រូពេទ្យអាវសរបស់រដ្ឋបាលខេត្តសៀមរាបសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង ចុះធ្វើតេស្តយកសំណាក ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩មួយចំនួន។
យោងតាមអភិបាលស្រុកប្រាសាទបាគងលោក សូ ប្លាតុង បានបញ្ជាក់ថា ការធ្វើសំណាក់តេស្តលើបុគ្គលិកពាក់ព័ន្ធនេះ គឺរកឃើញអ្នកឆ្លងមួយចំនួន តែមិនទាន់មានតួលេខជាក់លាក់នោះទេ។ យ៉ាងណាមិញ លោកអភិបាលស្រុកប្រាសាទបាគងក៏បានអំពាវនាវដល់បងប្អូនដែលធ្លាប់បានចេញចូលទីតាំងខាងលើក្នុងរយះពេល៧ថ្ងៃកន្លងមកនេះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងធ្វើច័ត្តាឡីស័ករយៈពេល១៤ថ្ងៃ៕
ប្រភព៖ កម្ពុជាថ្មី