រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនជនសង្ស័យចំនួនពីរនាក់ ទាក់ទិននឹងករណីប្លន់យកគ្រឿងអល័ង្កាដ៏កក្រើក នៅចំណុចបូរីមូនថោន ផ្ទះលេខV1 ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ។
ក្នុងនោះ ជនសង្ស័យពីរនាក់ខាងលើ អត្តសញ្ញាណដូចខាងក្រោម៖
១-ឈ្មោះ ថុន វឌ្ឍនៈបូរាមុី ភេទស្រី អាយុ២៧ឆ្នាំ
២-ឈ្មោះ កេត ម៉ាច ហៅ អាតឿ ភេទប្រុស អាយុ២៦ឆ្នាំ
វត្ថុតាងដកហូត : គ្រឿងអល័ង្កា (ពេជ្រ) មួយចំនួននិងរថយន្តបើកបរធ្វើសកម្មភាព ០១គ្រឿង ។
បច្ចុប្បន្នខាងជំនាញកំពុងដំណើរការធ្វើកំណត់ហេតុប្រគល់គ្រឿងអល័ង្ការជូនជនរងគ្រោះវិញចំណែករថយន្ត និងជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕