អាល្លឺម៉ង់៖ នាពេលថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ បានធ្វើការបរិច្ចាគថវិកាចំនួន ២៦លានដុល្លារដល់អង្គការ Unicef ដើម្បីគាំទ្រដល់ដល់សកម្មភាពនានារបស់អង្គការនេះ ក្នុងកំឡុងពេលកូវីដ១៩ នៅប្រទេសអុីរ៉ាក់។
ដោយឡែក ចំពោះមូលនិធិនេះគឺ បង្ហាញការគាំទ្រសម្រាប់វិធានការដោះស្រាយផលប៉ះពាល់នៃមេរោគកូវីដ១៩ រួមមានទាំង ការផ្គត់ផ្គង់ទឹកស្អាត ការអប់រំ និងសេវាបង្ការ សម្រាប់មនុស្សធំពេញវ័យ រួមទាំងកុមារផងដែរ។ មិនត្រឹមតែមានទឹកលាងដៃកម្ចាត់មេរោគ សាប៊ូលាងដៃ សម្រាប់ឧបត្ថម្ភទៅកាន់មនុស្សលើសពី២០មុឺននាក់។
យ៉ាងណាមិញ បើគិតតាំងពីឆ្នាំ២០១៥ មកទល់ពេលនេះ អង្គការ Unicef បានធ្វើការបរិច្ចាគថវិកាលើសពី ២០០លានដុល្លារ ទៅកាន់ប្រទេសអុីរ៉ាក់ហើយ៕
សូមចូលទស្សនារូបភាពខាងក្រោម៖