ភ្នំពេញ៖ បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឈន៍យ៉ាងខ្លាំងទៅលើវិស័យឧស្សាហកម្មអនឡាញ។ជាមួយគ្នានេះផងដែរ ដោយសារបញ្ហានៃការរីករាដាលនៃវីរុសកូវីដ-១៩ ប្រជាជនរបស់យើងមានការព្រួយបារម្ភនិងភ័យខ្លាចជាខ្លាំងចំពោះការឆ្លងមេរោគដែលជាហេតុធ្វើអោយប្រជាជនមួយចំនួនធំងាកមកប្រើប្រាស់សេវាកម្មដឹកជញ្ជូនដើម្បីជៀសវាងការចេញពីផ្ទះទៅទីសាធារណៈ។ដូច្នេះហើយទើបធ្វើអោយវិស័យឧស្សាហកម្មដឹកជញ្ជូនមានការរីកលូតលាស់ជាខ្លាំងនាពេលបច្ចុប្បន្ននេះ។
បន្ទាប់ពីមានការគាំទ្រពីអតិថិជនអស់រយៈពេលបីឆ្នាំកន្លងមកទៅលើការផ្តល់ជូនសេវាកម្មដឹកជញ្ជូនរហ័សរបស់ក្រុមហ៊ុនស៊ីអ៊ីអិចប្រេស (CEEXPRESS) ក្រុមហ៊ុនបានផ្តល់ជូននូវប្រូមូសិនពិសេសជូនដល់អតិថិជនរបស់ខ្លួនពោលគឺការផ្តល់ជូននូវតម្លៃយ៉ាងពិសេសដែលមិនធ្លាប់មាន។មិនថាបញ្ញើពីភ្នំពេញទៅតាមបណ្តាលខេត្ត ឬពីខេត្តមកភ្នំពេញ ឬបញ្ញើពីខេត្តមួយទៅខេត្តមួយផ្សេងទៀតនោះទេអតិថិជនរបស់ស៊ីអ៊ី(CE) គ្រាន់តែចំណាយត្រឹមតែ៣៣០០រៀលប៉ុណ្ណោះសម្រាប់កញ្ចប់ទំនិញដែលមានទម្ងន់ក្រោម៣គីឡូក្រាម។មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនស៊ីអ៊ី(CE)បានផ្តល់ភាពងាយស្រួល ជូនដល់អតិថិជនជាមួយនឹងការពង្រីកបណ្តាញចែកចាយទំនិញជាង២០០កន្លែងនៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។
CEEXPRESS ផ្ដល់ជូននូវសេវាកម្មជាច្រើនជូនដល់អតិថិជន៖
សេវាដឹកជញ្ជូនទំនិញក្នុងទីក្រុង៖ ដឹកជញ្ជូនក្នុងថ្ងៃតែមួយសម្រាប់ការផ្ញើទំនិញនៅក្នុងក្រុងតែមួយ។
សេវាដឹកជញ្ជូនទំនិញនៅថ្ងៃបន្ទាប់៖ ដឹកជញ្ជូននៅថ្ងៃបន្ទាប់សម្រាប់ការផ្ញើទំនិញទៅតាមបណ្តាខេត្ត។
សេវាដឹកជញ្ជូនទំនិញពីប្រទេសចិនមកខ្មែរ៖ ដឹកជញ្ជូនទំនិញពីប្រទេសចិនមកខ្មែរក្នុងតម្លៃត្រឹមតែ$1/Kg ព្រមទាំងមានការផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ការប្រើប្រាស់សេវាដឹកជញ្ជូនពីចិនមកខ្មែរ1Kgដំបូង។
សេវាដឹកជញ្ជូនដល់ផ្ទះ៖ ទៅយកទំនិញនិងដឹកជញ្ជូនទំនិញដល់ផ្ទះដោយឥតគិតថ្លៃ។
សេវាប្រមូលប្រាក់៖ ប្រមូលប្រាក់ពីអតិថិជនជូនម្ចាស់អាវកម្មដោយឥតគិតថ្លៃ។
សេវាប្រគល់ទំនិញត្រឡប់ទៅវិញ៖ ប្រគល់ទំនិញត្រឡប់ទៅម្ចាស់ដើមវិញដោយឥតគិតថ្លៃ។
ស៊ីអ៊ី អ៊ិចប្រេស (CE EXPRESS) សេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តដែលផ្ដល់ជូននូវទំនុកចិត្តខ្ពស់ និងតម្លៃសមរម្យបំផុតដែលមិនធ្លាប់មាន។
ទំនាក់ទំនងតាមរយៈ៖
Facebook Page: CE EXPRESS
លេខទូរសព្ទ: 023 921 666 / 093 310 666