ខេត្តត្បូងឃ្មុំ ៖ នៅមុននេះបន្តិច លោក លី សុភាលីនអភិបាលស្រុកពញាក្រែក បានធ្វើសេចក្តីជូនដំណឹងជាបន្ទាន់ ដោយបិទច្រកចេញចូល ភូមិឡ ឃុំកោងកាងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចាប់ពីពេលនេះទៅ។
ទន្ទឹមនឹងនេះ បើតាមការបញ្ជាក់ពី លោកអភិបាលស្រុកបានប្រាប់ឲ្យដឹងថា សេចក្តីជូនដំណឹងនេះ ត្រូវបានប្រកាស ក្រោយរកឃើញ ករណីវិជ្ជមានកូវីដ១៩ចំនួន ៣ករណី ដែលក្នុងនោះ ស្ត្រីឈ្មោះ អុន ចាន់ឌី និងកូនស្រីចំនួន២នាក់ផ្សេងទៀតដែលរស់នៅក្នុងទីតាំងខាងលើនេះ។
គួរបញ្ជាក់ផងដែរថា អាជ្ញាធរស្រុក បានអំពាវនាវឲ្យប្រជាជនដែលពាក់ព័ន្ធនឹងបុគ្គលខាងលើ សូមផ្តល់ព័ត៌មានទៅកាន់ អាជ្ញាធរមូលដ្ឋានខ្លួនភ្លាមដើម្បីត្រៀមយកសំណាក ពិនិត្យមើលជំងឺកូវីដ១៩ គួរបន្ថែមទៀតថា លោក លី សុភាលីនអភិបាលស្រុកពញាក្រែក បានសរសេរបញ្ជាក់យ៉ាងបែបនេះថា ៖
សេចក្ដីជូនដំណឹងស្ដីពីការបិទការចេញ-ចូល ជាបណ្ដោះអាសន្ននៅក្នុងភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖