APP Phum Aircon សេវាកម្មថែទាំម៉ាស៊ីនត្រជាក់តាមប្រព័ន្ធឌីជីថល ដំបូងគេបង្អស់នៅកម្ពុជា - TrueID

APP Phum Aircon សេវាកម្មថែទាំម៉ាស៊ីនត្រជាក់តាមប្រព័ន្ធឌីជីថល ដំបូងគេបង្អស់នៅកម្ពុជា

December 28, 2021

ភ្នំពេញ៖ ក្រុមហ៊ុនភូមិ ឌីជីថល បានប្រារព្ធពិធីប្រកាសដាក់អោយប្រើប្រាស់សាកល្បងនូវកម្មវិធី App Phum Aircon នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនជីហ្គៀ គ្រុប

APP Phum Aircon ជាកម្មវិធីក្នុងទូរស័ព្ទដៃដែលផ្តល់សេវាកម្មថែរទាំម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់នៅកម្ពុជា។ តើកម្មវិធីនេះមានអ្វីពិសេស?

App Phum Aircon គឺជាទម្រងបែបឌីជីថលដំបូងគេបង្អស់នៅកម្ពុជា ក្នុងការផ្តល់សេវាកម្មផ្គូរផ្គងរវាងជាងជួលជុលម៉ាស៊ីនត្រជាក់ និងអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដោយផ្តោតលើគោលការណ៍ចំនួនបីសំខាន់ៗ គឺ៖

- ភាពម៉ត់ចត់លើការផ្ទៀងផ្ទាត់គុណភាព និងប្រសិទ្ធភាពសំរាប់ជាងជួសជុល

- តម្លាភាព និងសុវត្ថិភាពក្នុងការទូទាត់ប្រាក់

- ផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់

  លោក ហ៊ ហាប់
  លោក ហ៊ ហាប់

លោក ហ៊ហាប់ អគ្គនាយករងរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប បានមានប្រសាសន៌ថា សម័យឌីជីថលនេះមិនចេះប្រើកម្មវិធីសង្គម Social Media ដូចមិនទាន់សម័យ។លោកបានលើឡើងថា ប្រជាជនប្រមាណ 90%ប្រើប្រាស់ Smart Phone ពួកគាត់ចេះកម្ម៉ង់អាហារហៅ Taxi និងចេះប្រើប្រាស់កម្មវិធីវេលុយយ៉ាងស្ទាត់។លោកបានបន្ថែមទៀតផងដែrថា បច្ចុប្បន្នមនុស្សម្នាក់ៗប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាប្រចាំសឹងតែ24 ម៉ោងក្នុងមួយថ្ងៃ ដូច្នេះហើយទាមទារអោយយើងមានការថែរទាំលើម៉ាស៊ីនត្រជាក់ជាប្រចាំ។

ដោយយល់ឃើញពីតំលៃពិតនិងតម្រូវការជាក់ស្តែង ថ្ងៃនេះក្រុមហ៊ុន ភូមិ ឌីជីថល បានប្រកាសដាក់អោយដំណើរការសាកល្បងនៅ App Phum Aircon ដែលមានអត្ថប្រយោជន៌ដល់អ្នកប្រើប្រាស់ គឺផ្តល់ភាពងាយស្រួល និងកក់ក្តៅសម្រាប់អតិថិជនក្នុងការស្វែងរកអ្នកបច្ចេកទេស ដែលមានទំនួលខុសត្រូវខ្ពស់គុណភាពល្អ សេវាកម្មល្អ ច្បាសលាស់ និង ទុកចិត្ត ។ ក្រុមហ៊ុន ភូមិ ឌីជីថល ក៏បានចូលរួមចំណែកចងក្រងក្រុមបច្ចេកទេសនិង ពង្រឹងចំណេះ ជំនាញ ការផ្តស់សេវាកម្មល្អជូនអតិថិជនប្រកបដោយវិជ្ជាជីវៈ ។  

រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 

ឆ្លៀតក្នុងឱកាសនេះផងដែរលោកអគ្គនាយក ក្រុមហ៊ុន ភូមិ ឌីជីថល បានមានប្រសាសន៌ថា ក្រុមហ៊ុននេះត្រូវបានផ្ដួ​ចផ្តើមឡើងក្នុងគោលបំណងបង្កើតផលិតផល ឫសេវាកម្មដែលអាចសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ជួយដោះស្រាយបញ្ហាក្នុងសង្គម ក៏ដូចជារួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនិងជម្រុញសេវាកម្ម តាមបែប Digital ដែលមានការឆ្នៃប្រឌិតខ្ពស់។ ដោយជាងម៉ាស៊ីនត្រជាក់មួយចំនួនធំ នៅធ្វើអាជីវកម្មតាមបែបលក្ខណៈគ្រួសារនៅមានចន្លោះខ្វះខាតមិនអាចជួសជុលម៉ាស៊ីនត្រជាក់ទំនើបៗបានមិនមានបទដ្ឋានគុណភាព និង សុវិត្ថភាពការងារដែលពិបាកក្នុងការឈានជើងចូលក្នុងទីផ្សារការងារនៅក្នុងបុរី  អាផាតមិន និងអគារពាណិជ្ចកម្មផ្សេងៗមួយចំនួន ។

ក្នុងការប្រកាសបើកដំណើរការសាកល្បងកម្មវិធី​ (Phum Aricon App)  បានភា្ជប់មកជាមួយនឹង​​ការផ្តល់ជូនជាពិសេសដោយមិនគិតកម្រៃជើងសារពីក្រុមជាងដែលជាដៃគូររបស់ក្រុមហ៊ុន រហូតដល់បំណាច់ខែមិនា ២០២២ ព្រមទាំងទទួលបានការចូលរួមសិក្ខាសាលាស្តីអំពីរបៀបប្រើប្រាស់ Phum Aricon App សិក្សាលក្ខខណ្ខតិកៈផ្សេងៗក្នុងការទទួលចុះឈ្មោះ ការចុះកិច្ចព្រមព្រៀងដើម្បីទទួលបានសិទ្ធធ្វើជាដៃគូរសហការលើកម្មវិធី Phum Aricon App ព្រមទាំងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមពីក្រុមអ្នកជំនាញទាំងបច្ចេកវិទ្យានិង បច្ចេកទេស ក្នុងការអភិវឌ្ឃន៌ចំណេះដឹង ផលិតផល ឬសេវាកម្មបន្ថែមទៀតផង​៕ 

រាល់ពត៌មានបន្ថែមសូមទំនាក់ទំនង 023 5272727

App Phum Aricon 
App Phum Aricon 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...