​រកផ្លូវរៀង! រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ លើកំណាត់មហាវិថីព្រះនរោត្តម នៅថ្ងៃទី២៦​វិច្ឆិកា ខាងមុខនេះ - TrueID

​រកផ្លូវរៀង! រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ លើកំណាត់មហាវិថីព្រះនរោត្តម នៅថ្ងៃទី២៦​វិច្ឆិកា ខាងមុខនេះ

November 23, 2022

ភ្នំពេញ៖នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងពីការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទជាបណ្ដោះអាសន្នលើកំណាត់មហាវិថីព្រះនរោត្ដម ចាប់ពីស្ដុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់និងបរិវេណជុំវិញវិមាន៧មករា ចាប់ពីម៉ោង៥ព្រឹក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុង​ពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

ដើម្បី​ឲ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូនរក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍ រដ្ឋបាល​រាជធានី​ភ្នំពេញនឹង​បញ្ចៀស​ចរាចរណ៍​ចំពោះ​យានយន្ត​គ្រប់​ប្រភេទនៅកំណាត់ផ្លូវខាងលើនេះ​បណ្ដោះអាសន្ន​​។

អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាបយោគយល់ អធ្យាស្រ័យនិង​បញ្ចៀស​ការ​ធ្វើដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាងលើ​តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាប​ជូន​ដោយ​អនុគ្រោះ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...