ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានជូនដំណឹងស្តីពីការរៀបចំផ្តល់ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ដោយប្រើប្រាស់វ៉ាក់សាំងប្រភេទModerna សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលបានចាក់ដូសទី២ រួចរាល់ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យសុខាភិបាលខេត្ត ហើយមានគម្លាតចាប់ពី ៤ខែឡើងទៅ នៅទីតាំងវេទិកា៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
រដ្ឋខេត្តបញ្ជាក់ទៀតថា ប្រជាពលរដ្ឋអាយុ១៨ឡើង ដែលមកចាក់វ៉ាក់សាំងដូសទី៣ ប្រភេទ Moderna ត្រូវភ្ជាប់មកជាមួយប័ណ្ឌចាក់វ៉ាក់សាំងកូវីដ១៩។ ប្រភេទវ៉ាក់សាំងModerna នេះមាននៅសល់ក្នុងឃ្លាំងនៃមន្ទីរពេទ្យសុខាភិបាលខេត្តព្រះសីហនុ ចំនួន ១៣០ដប ស្មើនឹង៣.៦៥០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ៣.៦៤០នាក់៕
សូមអានសេចក្តីជូនដំណឹងលម្អិតខាងកក្រោម៖