ស្ថានភាពធាតុអាកាស អាចនឹងមានភ្លៀងខ្លាំង ព្រមទាំងចុះត្រជាក់ ចាប់ពីស្អែក រហូតដល់ថ្ងៃទី​ ១៧ - TrueID

ស្ថានភាពធាតុអាកាស អាចនឹងមានភ្លៀងខ្លាំង ព្រមទាំងចុះត្រជាក់ ចាប់ពីស្អែក រហូតដល់ថ្ងៃទី​ ១៧

January 10, 2023

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្ការនេះ បានឲ្យដឹងថា  ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជាទទួលរងទៅនឹង ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីខ្សោយទៅមធ្យម។

ជាក់ស្តែងស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១-តំបន់ទំនាបកណ្តាល៖

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

– នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។

២-តំបន់ខ្ពង់រាប៖

– សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C

– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

– នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ។ ខណ:ធាតុអាកាសអាចចុះត្រជាក់ ក្នុងកម្រិតខ្សោយនាពេលព្រឹក ។

៣-តំបន់មាត់សមុទ្រ៖

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

– នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...