រ.ញ្ជួ.យដី.ដ៏.ខ្លាំ.ង​ក្លាមួយ ​កើតឡើងនៅភាគនិរតីប្រទេសចិន - TrueID

រ.ញ្ជួ.យដី.ដ៏.ខ្លាំ.ង​ក្លាមួយ ​កើតឡើងនៅភាគនិរតីប្រទេសចិន

September 5, 2022

ចិន៖ ទីភ្នាក់ងារស្ទង់ទិន្នន័យនិងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារភាគនិរតីនៃប្រទេសចិននៅពីថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ។

គ្រោះរញ្ជួយដីនេះបានវាយប្រហារនៅចម្ងាយប្រហែល៤៣ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Kangding ក្នុងខេត្ត Sichuanក្នុងជម្រៅ ១០គីឡូម៉ែត្រ។យ៉ាងណាមិញ មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ភ្លាមៗ ស្តី​អំពី​ការ​ស្លាប់​ និង​របួស​ណា​មួយ​ឡើយ។

អ្នកស្រុកបានប្រាប់ AFP ថា ​រំញ័របានរាលដាលទៅដល់ទីក្រុង Chengdu នៅក្បែរនោះ ដែលបច្ចុប្បន្នស្ថិតនៅក្រោមការបិទខ្ទប់កូវីដ១៩ រួមទាំងទីក្រុង Chongqing ផងដែរ។

សូមបញ្ជាក់ថាគ្រោះរញ្ជួយដី ​គឺកើតជាធម្មតានៅក្នុងប្រទេសចិនជាពិសេសនៅក្នុងតំបន់ភាគនិរតីនៃប្រទេសនេះ។ ហើយកាលពីឆ្នាំ២០០៨ ​រញ្ជួយដីកម្រិត ៨.០រ៉ិចទ័រ​នៅតំបន់ Wenchuan នៃខេត្ត Sichuan បាន​ឆក់យកជីវិតមនុស្សជាច្រើននាក់ និងបានបង្កការខូចខាតយ៉ាងសម្បើម៕

ប្រភព៖ CNA

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...