ផ្ទុះបំពង់បង្ហូរឧស្ម័ននៅបាតសមុទ្រ ឃើញហើយឡើងរន្ធត់ (មានវីដេអូ) - TrueID

ផ្ទុះបំពង់បង្ហូរឧស្ម័ននៅបាតសមុទ្រ ឃើញហើយឡើងរន្ធត់ (មានវីដេអូ)

July 4, 2021

ម៉ិកស៊ិក៖ កាលពីព្រឹកថ្ងៃសុក្រទី២ខែកក្កដាកន្លងទៅនេះ មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅតំបន់ឈូងសមុទ្រនៃប្រទេសម៉ិកស៊ិក ដែលមានអណ្ដាតភ្លើងឆាបឆេះមកលើផ្ទៃទឹកបន្ទាប់ពីបំពង់បង្ហូរឧស្ម័ននៅបាតសមុទ្រលេចធ្លាយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អណ្ដាតភ្លើងឆាបឆេះនេះ ត្រូវបានអ្នកនៅលើបណ្ដាញសង្គមហៅថា“ភ្នែកភ្លើង” ដោយសារតែវាមានរូងរាងស្រដៀងទៅនឹងភ្នែករបស់មនុស្ស។ហើយតំបន់ដែលឆាបឆេះ មានរយៈចម្ងាយប៉ុន្មានម៉ែត្រប៉ុណ្ណោះពីកន្លែងខួងមួយ និងខាងក្រុមហ៊ុនប្រេងកាតរបស់ម៉ិកស៊ិកឈ្មោះ Petroleos Mexicanos (ដែលគេស្គាល់ថា Pemex)ក៏បានបញ្ជូនទូកត្រួតពិនិត្យអគ្គិភ័យ ដើម្បីទៅធ្វើការពន្លត់ផងដែរ។

យ៉ាងណាមិញ ហេតុការណ៍ឆាបឆេះខាងលើនេះត្រូវបានគេគ្រប់គ្រងទាំងស្រុង រយៈពេល៥ម៉ោងក្រោយ និងមិនបានបង្កឲ្យនរណាម្នាក់មានគ្រោះថ្នាក់ឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពឆាបឆេះ
ទិដ្ឋភាពឆាបឆេះ
ទិដ្ឋភាពឆាបឆេះ
ទិដ្ឋភាពឆាបឆេះ
ទិដ្ឋភាពឆាបឆេះ
ទិដ្ឋភាពឆាបឆេះ
ទិដ្ឋភាពឆាបឆេះ
ទិដ្ឋភាពឆាបឆេះ
វីដេអូ

ប្រភព: ladbible.com

ទាក់ទងជាមួយ:
រូបភាពវីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...