ទីបំផុត! អគ្គលេខាធិការ UN ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់ហើយ - TrueID

ទីបំផុត! អគ្គលេខាធិការ UN ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់ហើយ

January 29, 2021

អាមេរិកតាមការចុះផ្សាយចេញពីគេហទំព័រផ្លូវការរបស់អង្គការសហប្រជាជាតិUNបានឱ្យដឹងថា អគ្គលេខាធិការអង្គការ UN លោក អង់តូនីញ៉ូ​ ហ្គោទែរ៉េស (AntonioGuterres) បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងដូសដំបូងរួចរាល់ហើយនៅថ្ងៃ សុក្រ នេះ​ នៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក។

អគ្គលេខាធិការអង្គការUNលោក អង់តូនីញ៉ូ ​ហ្គោទែរ៉េសបានបង្ហោះនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា លោកពិតជាមានសំណាង​ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩។ ចំពោះជំងឺរាតត្បាតដ៏កាចសាហាវនេះគ្មាននរណាម្នាក់អាចមានសុវត្ថិភាពពេញលេញបានឡើយ ដរាបណាយើងទាំងអស់គ្នាមានសុវត្ថិភាព។ ទន្ទឹមនឹងនេះដែរ លោកក៏បានទទូចឱ្យសហគមន៍អន្តរជាតិគួរធានាឱ្យបាននូវការផ្ដល់​វ៉ាក់សាំងជូនដល់មនុស្សឱ្យបានគ្រប់ៗគ្នា ដោយឈរលើមូលដ្ឋានសមធម៌។

គួរបញ្ជាក់ថា លោក ​ហ្គោទែរ៉េសបានទទួលសិទ្ធិក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដោយផ្អែកលើអាយុរបស់លោកក្នុងវ័យ៧១ ឆ្នាំ។ ​ក្នុងនោះរដ្ឋាភិបាលអាមេរិកបានអនុញ្ញាតឱ្យប្រជាជនដែលមានអាយុលើសពី ៦៥ឆ្នាំ អាចទទួលបានវ៉ាក់សាំងនេះមុនគេ ព្រមជាមួយនឹងបុគ្គលិកជួរមុខ បុគ្គលិកធ្វើការនៅសាលារៀនបុគ្គលិកផ្នែកដឹកជញ្ជូនសាធារណៈ និងបុគ្គលិកលក់ទំនិញនៅតាមហាងជាដើម៕

  អគ្គលេខាធិការអង្គការ UN លោក អង់តូនីញ៉ូ ​ហ្គោទែរ៉េស ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងដូសដំបូង  

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...