ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី ២០-២៦ ខែកក្កដា ឆ្នាំ២០២២។
ក្រសួងធនធានទឹក បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបអូសបន្លាយពីភាគខាងជើងប្រទេសថៃកាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យ៖
១ តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
- នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្តនិងរាជធានីអាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២ តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
- នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣ តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
- នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។