កុំចេះតែហ៊ាន! យប់មិញអាជ្ញាធរខណ្ឌទួលគោក ឃាត់ឡាន-ម៉ូតូបាន ២០គ្រឿង ពីអ្នកបំពានបម្រាមគោចរ - TrueID

កុំចេះតែហ៊ាន! យប់មិញអាជ្ញាធរខណ្ឌទួលគោក ឃាត់ឡាន-ម៉ូតូបាន ២០គ្រឿង ពីអ្នកបំពានបម្រាមគោចរ

April 3, 2021

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ប្រាកដជាបានជ្រាបអំពីបម្រាមគោចរថ្មីដែលចេញដោយសាលារាជធានីភ្នំពេញស្ដីអំពីការផ្អាកចរាចរណ៍ រួមទាំងសកម្មភាពអាជីវកម្ម និងការប្រមូលផ្ដុំនានា នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញរយៈពេល១៤ថ្ងៃដោយគិតចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង ៥ភ្លឺ។

ជាមួយគ្នានេះ អភិបាលក្រុងភ្នំពេញ ឯកឧត្ដម ឃួងស្រេង ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើមាននរណាម្នាក់ នៅតែរឹងទទឹងបំពានលើបម្រាបគោចរនេះអាជ្ញាធរត្រូវតែឃាត់យានយន្ដរបស់ពួកគេទៅរក្សាទុកនៅសាលាខណ្ឌរយៈពេល១៤ថ្ងៃសិន ខណៈម្ចាស់ត្រូវធ្វើចត្ដាឡីស័កនៅផ្ទះ។

យ៉ាងណាមិញ យោងតាមអាជ្ញាធរខណ្ឌទួលគោកបានឲ្យដឹងថា កាលពីយប់ថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែមេសា គិតចាប់ពីវេលាម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ កម្លាំង​គណៈបញ្ជាឯកភាពសាលាខណ្ឌបានអនុវត្តវិធានការដ្ឋបាលជាបណ្តោះអាសន្នរយៈពេល២សប្ដាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានពីរគោលដៅ ដោយគោលដៅទីមួយ ត្រង់ចំណុចផ្លូវ245កែង182 ក្នុងសង្កាត់ទឹកល្អក់ទី៣ និងគោលដៅទីពីរ ត្រង់លើផ្លូវ315 កែងផ្លូវ592 ក្នុងសង្កាតបឹងកក់ទី២ ខណ្ឌទួលគោក។

ជាលទ្ធផលនៃការ​ត្រួតពិនិត្យនៅពេលយប់នោះ កម្លាំងសមត្ថកិច្ចបានឃាត់ម៉ូតូចំនួន១៦គ្រឿង និងឃាត់រថយន្តចំនួន៤គ្រឿង សរុបចំនួន២០គ្រឿង យកទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលខ​ណ្ឌទួលគោកជាបណ្តោះអាសន្ន ចំពោះមនុស្សគឺបានអប់រំ រួចអនុញ្ញាតឱ្យទៅលំនៅឋានវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពចុះអនុវត្ដបម្រាមគោរចរបស់ក្រុមអជ្ញាធរ

ប្រភព៖​ BTV News

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...