សហរដ្ឋ​អាមេរិក​ ប្រកាស​ពីករណីជំងឺអុត​ស្វា​ ​ក្នុង​រដ្ឋ​ចំនួន៧ - TrueID

សហរដ្ឋ​អាមេរិក​ ប្រកាស​ពីករណីជំងឺអុត​ស្វា​ ​ក្នុង​រដ្ឋ​ចំនួន៧

May 27, 2022

បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍នេះបាននិយាយថាខ្លួនបានរកឃើញករណីជំងឺ​អុតស្វា ចំនួន៩ករណី នៅក្នុងរដ្ឋចំនួន៧ ដែលករណីមួយចំនួនកើតមានចំពោះ​អ្នក​​គ្មានប្រវត្តិ​ធ្វើដំណើរ​ចេញទៅ​ក្រៅប្រទេសកាលពីពេលថ្មីៗនោះឡើយ។នេះបើតាមប្រភពព័ត៌មាន Reuters។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ជំងឺអុតស្វាចំនួន៩ករណី ត្រូវបាន​រកឃើញនៅក្នុងរដ្ឋMassachusetts រដ្ឋ Florida រដ្ឋ Utah ទីក្រុងWashington រដ្ឋ California រដ្ឋ Virginia និងទីក្រុង New York។

គួរឱ្យដឹងដែរថា រហូតមកដល់ពេលនេះ ​​​ជំងឺអុតស្វាត្រូវបានរកឃើញនៅទូទាំងពិភពលោក ជាង ២០០ករណី​ហើយ ខណៈអង្គការសុខភាពពិភពលោកក៏បានជំរុញឱ្យប្រទេសនានាបង្កើនការតាមដានជំងឺអុតស្វានេះផងដែរ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...