ភ្នំពេញ៖ នៅមុននេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ ថាធ្លាប់បានទៅ និងបានប៉ះពាល់ទំនិញស្ទើរគ្រប់កន្លែង នៅផ្សារទំនើប AEON Maxvalu ExPress ដែលមានទីតាំងស្ថិតនៅផ្លូវ៥១ កែង ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង១៧:២៩នាទី ដល់ម៉ោង ១៧:៣៤នាទី។
អាស្រ័យដូចបានជម្រាបជូន សូមសាធារណជនដែលបានទៅផ្សារទំនើបខាងលើ សូមដាក់ខ្លួននៅដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload