ភ្នំពេញ៖ កាលពីថ្មីៗនេះព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ បានជាសះស្បើយពីជំងឺកូវីដ១៩ សរុបចំនួន ២៥១ករណីមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលទួលពង្រ។
ដោយឡែក ថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ (ត្រូវនឹងថ្ងៃសីល) ព្រះសង្ឃនិងបងប្អូនប្រជាពលរដ្ឋ បានជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២៥១ អង្គ/នាក់ នៅថ្ងៃនេះក្រុមគ្រូពេទ្យរបស់យើងបាននិមន្តព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋឲ្យត្រឡប់ទៅគង់នៅវត្ត និងនៅផ្ទះវិញដើម្បីចត្តាឡីស័ក១៤ថ្ងៃ តាមដានសុខភាពបន្តទៀត។
អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាមេត្តា បង្កើនការប្រុងប្រយ័ត្នបន្ថែមដោយបន្តការអនុវត្តវិធានការពារ៣កុំ៣ការពារដដេល ដោយកុំមានការធ្វេសប្រហែសឲ្យសោះ៕
សូមចូលទស្សនារូបភាពខាងក្រោម៖