ម៉ាឡេស៊ី៖ ប៉ុន្មានថ្ងៃចុងក្រោយនេះពលរដ្ឋនៅប្រទេសម៉ាឡេស៊ី បានចូលរួមយុទ្ធនាការមួយដែលត្រូវបានធ្វើឡើងដោយលើកទង់សពីមុខផ្ទះរៀងៗខ្លួន ប្រសិនបើពួកគេត្រូវការជំនួយជាស្បៀងអាហារឬជំនួយផ្សេងៗទៀត។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបានធ្វើការបិទខ្ទប់នៅថ្ងៃទី០១ ខែមិថុនា រយៈពេល២សប្តាហ៍ និងបន្ថែម២សប្ដាហ៍ទៀតរហូតដល់ថ្ងៃទី២៨ ខែមិថុនា។ តែក្រោយមក លោកនាយករដ្ឋមន្រ្តី Muhyiddin Yassin បានប្រកាសថាការបិទខ្ទប់នឹងត្រូវបានពន្យារពេលរហូតដល់ចំនួននៃការឆ្លងមេរោគប្រចាំថ្ងៃធ្លាក់ចុះនៅសល់ក្រោម៤,០០០ករណី។
ទន្ទឹមនឹងការបិទខ្ទប់នេះដែរ បានធ្វើឲ្យប្រជាពលរដ្ឋមិនបានចេញទៅប្រកបអាជីវកម្ម ឬធ្វើការដូចសព្វដងដែលបង្កឲ្យមានការបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ និងរស់នៅដោយស្ថានភាពលំបាក។
យ៉ាងណាមិញ អ្នកភូមិដែលមានជីវភាពធូរធារក្បែរៗនោះនិងអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Dzulkefly Ahmad នឹងធ្វើការយកជាស្បៀងរួមជាមួយថវិកាជូនទៅដល់បុគ្គលទាំងឡាយណាដែលមានទង់សពីមុខផ្ទះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: Freemalaysiatoday.com