ថៃ៖ ប្រជាជនអាវលឿងរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅឯទីលានសាណាមលួង (Sanam Luang) ក្នុងទីក្រុងបាងកកកាលពីថ្ងៃសៅរ៍នេះដើម្បីថ្វាយព្រះពរដល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី និងអុជទៀនដើម្បីធ្វើពិធីរំលឹកព្រះវិញ្ញាណក្ខន្ធដល់អតីតព្រះមហាក្សត្រព្រះចៅភូមិបុល អាប់ឌុលយ៉ាដេត។
រដ្ឋាភិបាលដែលបានរៀបចំពិធីនេះ បានអញ្ជើញប្រជាជនឱ្យមកថ្វាយព្រះពរព្រះមហាក្សត្រព្រមទាំងគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ និងបង្ហាញភក្តីភាពចំពោះព្រះរាជវង្សានុវង្សនៅវេលាម៉ោង 7:19 នាទីយប់។
នេះជាលើកទី ១ ហើយដែលព្រះមហាក្សត្រថៃបានធ្វើជាអធិបតីក្នុងពិធីនេះ ហើយបានចូលរួមជាមួយប្រជាជនថៃក្នុងការអុជទៀនបំភ្លឺក្នុងឱកាសនេះ។
ព្រះមហាក្សត្រថៃក៏បានប្រគល់កន្លាស់អាវជូនប្រជាជន ទុកជាអនុស្សាវរីយ៍សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ។
ក្នុងចំណោមអ្នកចូលរួម ក៏មានតារាសម្តែង Duantem Salitul និង Methanee“Nino” Buranasiri អតីតឧបនាយករដ្ឋមន្រ្តី សូថេប ធឿកសុបាន ព្រមទាំងសកម្មជនSuwit Thongprasertដែលបានធ្វើការចែកទឹកនិងអាហារសម្រន់ដល់អ្នកចូលរួមផងដែរ។
ពិធីនៅថ្ងៃសៅរ៍នេះ គឺជាពិធីដ៏ធំបំផុតមួយដែលបង្ហាញពីការគាំទ្រដល់រាជាធិបតេយ្យ ចាប់តាំងពីមានការតវ៉ាដែលអំពាវនាវឱ្យមានការធ្វើកំណែទម្រង់ស្ថាប័នមក៕