ផ្ទុះការរិះគន់ ក្រោយពីមនុស្សម្នា នាំគ្នាទៅលេងគិរីរម្យ ចោលសម្រាមពាសវាលពាលកាល - TrueID

ផ្ទុះការរិះគន់ ក្រោយពីមនុស្សម្នា នាំគ្នាទៅលេងគិរីរម្យ ចោលសម្រាមពាសវាលពាលកាល

June 14, 2021

កំពង់ស្ពឺ៖ យោងតាមទំព័រហ្វេសប៊ុកមួយឈ្មោះថា Cambodia Amazing Site នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ បានបង្ហោះរូបភាពមួយចំនួនក្រោយពីឃើញថា មានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានសម្រុកទៅលេងកម្សាន្តឧទ្យានកម្សាន្តជាតិគិរីរម្យ យ៉ាងណែនណាន់តាន់តាប់ពេញផ្លូវ ហើយបានបោះចោលសម្រាមពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់រាយប៉ាយពេញទឹកពេញដី។  

ក្នុងនោះដែរ ទំព័រហ្វេសប៊ុក Cambodia Amazing Site បានអំពាវនាវដល់អ្នកទៅកម្សាន្តគ្រប់គ្នាមេត្តា មានទំនួលខុសត្រូវ ជួយថែរក្សាទីកន្លែងកម្សាន្តមួយនេះ ឱ្យស្រស់បំព្រងដូចដើម ជៀសវាងការបោះសម្រាមចោលគ្មានទិសតំបន់នាំឱ្យបរិស្ថានទីនោះ ទៅជាគំនរសម្រាមនៅថ្ងៃណាមួយ។

គួរបញ្ជាក់ដែរថា ឧទ្យានជាតិគិរីរម្យ មានឈ្មោះពេញថា ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យជាឧទ្យានជាតិមួយស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ព្រះរាជាណាចក្រកម្ពុជា។ ឧទ្យានគិរីម្យ មានចម្ងាយប្រមាណ ១១២គម ធ្វើដំណើរពីរាជធានីភ្នំពេញ។

ឧទ្យានកម្សាន្តនេះ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បីល្បាញដំបូងនៅកម្ពុជាដែលគ្របដណ្តប់ទៅដោយព្រៃស្រល់បែបធម្មជាតិ ដែលធ្វើឱ្យអ្នកទេសចរណ៍មិនសរសើរមិនបាន ចំពោះសម្រស់ដ៏ស្រស់ត្រកាលរបស់តំបន់ទេសចរណ៍មួយនេះ៕

មនុស្សម្នាសម្រុកទៅលេងឧទ្យានជាតិគិរីរម្យ
មនុស្សម្នាសម្រុកទៅលេងឧទ្យានជាតិគិរីរម្យ
មនុស្សម្នាសម្រុកទៅលេងឧទ្យានជាតិគិរីរម្យ
មនុស្សម្នាសម្រុកទៅលេងឧទ្យានជាតិគិរីរម្យ
មនុស្សម្នាសម្រុកទៅលេងឧទ្យានជាតិគិរីរម្យ
មនុស្សម្នាសម្រុកទៅលេងឧទ្យានជាតិគិរីរម្យ
មនុស្សម្នាសម្រុកទៅលេងឧទ្យានជាតិគិរីរម្យ
មនុស្សម្នាសម្រុកទៅលេងឧទ្យានជាតិគិរីរម្យ
សម្រាមឧទ្យានជាតិគិរីរម្យ
សម្រាមឧទ្យានជាតិគិរីរម្យ
សម្រាមឧទ្យានជាតិគិរីរម្យ
សម្រាមឧទ្យានជាតិគិរីរម្យ
សម្រាមឧទ្យានជាតិគិរីរម្យ
សម្រាមឧទ្យានជាតិគិរីរម្យ
សម្រាមនៅឧទ្យានជាតិគិរីរម្យ
សម្រាមនៅឧទ្យានជាតិគិរីរម្យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...