អាជ្ញាធរខេត្តនេះ សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ - TrueID

អាជ្ញាធរខេត្តនេះ សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

June 14, 2021

កំពង់ស្ពឺ៖ នៅថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ២០២១នេះអាជ្ញាធរខេត្តកំពង់ស្ពឺ បានដាក់ចេញនូវសេចក្តីសម្រេចមួយស្តីអំពីការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

នៅក្នុងសេចក្តីសម្រេច ត្រង់ប្រការ១ បានបញ្ជាក់ថាថិរវេលាអនុវត្តនូវវិធានការរដ្ឋបាល មានរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១៤ ខែមិថុនារហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ប្រការ២ បានបញ្ជាក់ថា ត្រូវផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពដូចខាងក្រោម៖

  • ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ដែលបើកទទួលអតិថិជនចូលទទួលទានអាហារ ភេសជ្ជៈ នៅចន្លោះម៉ោង ២០ ដល់ ០៣ ព្រឹក ប៉ុន្តែ ទីតាំងអាជីវកម្មនោះអាចលក់ជាលក្ខណៈវេចខ្ចប់បាន
  •  ភោជនីយដ្ឋាន អាហារដ្ឋានតូបអាហារ ដែលបើកទទួលអតិថិជន​ចូលទទួលទានអាហារមិនត្រូវលក់គ្រឿងស្រវឹងជាដាច់ខាត
  •   គ្រប់ផ្សាររដ្ឋផ្សារឯកជន ផ្សារម៉ាត ហាងលក់ភេសជ្ជៈ ត្រូវផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ
  •   ផ្អាកការជួបជុំជាលក្ខណៈគ្រួសារដែលមានការទទួលទានគ្រឿងស្រវឹង
  •     រាល់សកម្មភាពកីឡាដែលមានលក្ខណៈជួបជុំឬ ការប្រមូលផ្តុំគ្នាលើសពី ២នាក់៕

សូមអានសេចក្តីសម្រេចពិស្តារ៖

អភិបាលខេត្តកំពង់ស្ពឺ
អភិបាលខេត្តកំពង់ស្ពឺ
សេចក្តីសម្រេចរដ្ឋបាលខេត្តកំពង់ស្ពឺ
សេចក្តីសម្រេចរដ្ឋបាលខេត្តកំពង់ស្ពឺ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...