ត្រៀមៗប្អូនៗ! ក្រសួងអប់រំ ប្រកាសថ្ងៃបើកបវេសនកាលចូលរៀន ឆ្នាំសិក្សាថ្មីឡើងវិញ - TrueID

ត្រៀមៗប្អូនៗ! ក្រសួងអប់រំ ប្រកាសថ្ងៃបើកបវេសនកាលចូលរៀន ឆ្នាំសិក្សាថ្មីឡើងវិញ

January 5, 2022

រាជធានីភ្នំពេញ៖ យោងតាមលិខិតមួយ ចុះនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ដោយ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយបានចេញសេចក្តីជូនដំណឹងស្តីពីការការបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅនិងការបើកដំណើរការបង្រៀន និងរៀននៅកម្រិតមត្តេយ្យសិក្សាសម្រាប់កុមារចាប់ពីអាយុពី៣ឆ្នាំ ទៅអាយុក្រោម៦ឆ្នាំនិងកម្មវិធីអប់រំកុមារតូចគ្រប់រូបភាព។

យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងទៀតថាផ្អែកតាមស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននៅទូទាំងប្រទេសដែលមានកម្រិតឆ្លងទាបបំផុត និងស្របតាមការប្រកាសបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មី និងអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសូមណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងគ្រឹះស្ថានមត្តេយ្យសិក្សាព្រមទាំងកម្មវិធីអប់រំកុមារតូចគ្រប់រូបភាព ត្រូវចាប់ផ្តើមទទួលការចុះឈ្មោះចូលរៀននិងដំណើរការបវេសនកាលឆ្នាំសិក្សា២០២១-២០២២ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ តទៅ។

ទន្ទឹមនេះ ដូចបានជម្រាបជូននៅក្នុងសេចក្តីជូនដំណឹងក្រសួងអប់រំ ក៏បានអំពាវនាវឲ្យមានការផ្សព្វផ្សាយការសម្រេចនេះឱ្យបានទូលំទូលាយដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅ, មត្តេយ្យសិក្សានិងកម្មវិធីអប់រំកុមារតូចគ្រប់រូបភាព ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ឯកឧត្តម ហង់ជួន ណារ៉ុន
ឯកឧត្តម ហង់ជួន ណារ៉ុន

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងពិស្តារខាងក្រោម៖

ប្រភព៖ FN

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...