បងប្អូន ត្រៀមអាវក្រាស់ៗ នៅតាមបណ្ដាខេត្តទាំង៥នេះ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី១៨ ដល់ទី២០ - TrueID

បងប្អូន ត្រៀមអាវក្រាស់ៗ នៅតាមបណ្ដាខេត្តទាំង៥នេះ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី១៨ ដល់ទី២០

December 16, 2022

ភ្នំពេញ៖ នេះបើតាមការចុះផ្សាយផេកផ្លួវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម កាលនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានធ្វើការ ប្រកាសសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២។

ជាក់ស្តែងតាមរយៈខ្លឹមសារទាំងនោះ បានលើកឡើង ស្ថានភាពអាកាសធាតុនឹងបន្តឃើញថា ទ្រនុងសម្ពាធខ្ពស់ពីចិនបានធ្លាក់យ៉ាងគំហុគមកក្រោមជាមួយនឹងខ្យល់មូសុងបក់ក្នុង ល្បឿនខ្លាំង ដោយហេតុនេះ បណ្តាលឲ្យស្ថានភាពនឹងធ្វើឲ្យ៖

ចាប់ពីថ្ងៃទី ១៨-២០ ខែធ្នូ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន។ ក្នុងនោះ មានដូចជា ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ស៊ីតណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៥-១៦°C។

មិនត្រឹមតែបណ្ណោះ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តស្ទឹងត្រែង ស៊ីតណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៧-១៨°C។ ជាចុងក្រោយ ចំពោះរាជធានី និងបណ្តាខេត្តដទៃទៀត ស៊ីតណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ ២០°C។

នៅក្នុងអំឡុងពេលនោះដែរ សង្កេតឃើញស៊ីតណ្ហភាពអតិបរមានៅវេលាថ្ងៃមានពី ២៦-២៩°C។ បន្ទាប់ពីថ្ងៃទី ២១ ខែធ្នូ ស៊ីតណ្ហភាពអាច កើនឡើងពី ២-៣°C វិញ ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីប្រកាស
សេចក្តីប្រកាស
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...