ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាព ធាតុអាកាសពីថ្ងៃទី ៤-១០ ខែឧសភា ឆ្នាំ២០២២។
ក្រសួងធនធានទឹកបានឲ្យដឹងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលទ្រនុងសម្ពាធទាប (ឥណ្ឌា)។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១ តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
- សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៧ °C
- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនោះ កន្លែងខ្លះក៏អាចមានភ្លៀងខ្លាំង។
២ តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C
- អាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣ តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
- សីតុណ្ណភាពអតិបរមា មានពី ៣០-៣៤ °C
- អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕