ជំនន់ទឹកភ្លៀង ជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន​ នៅតាមព្រំដែនជើងភ្នំដងរ៉ែក ក្នុងស្រុកជាំក្សាន្ត ​ - TrueID

ជំនន់ទឹកភ្លៀង ជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន​ នៅតាមព្រំដែនជើងភ្នំដងរ៉ែក ក្នុងស្រុកជាំក្សាន្ត ​

August 22, 2022

ព្រះវិហារ៖ ផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមព្រំដែនជើងភ្នំដងរ៉ែក ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលរងការជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ។ 

យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ក្រោមការណែនាំនិងចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រីអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កងកម្លាំងចម្រុះ ភ្ជាប់ជាមួយសម្ភារសង្គ្រោះជាច្រើនប្រភេទដឹកនាំដោយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមនឹងឯកឧត្តម ឧត្តមសេនីយ៍ឯកង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ ទទួលទិសយោធភូមិភាគទី៤ និងទី៥និងជាទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រីឌឹក មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានចុះជួយប្រជាពលរដ្ឋ ដែលផ្ទះរបស់គាត់រងការលិចលង់ដោយទឹកជំនន់នៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនៅតាមបន្ទាត់ព្រំដែនដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង កាលពីយប់ថ្ងៃទី២១ខែសីហា ឆ្នាំ២០២២។

​គួរឱ្យដឹងដែរថា​ ​ទឹកភ្លៀងបានបន្តធ្លាក់ជាប់គ្នា បណ្តាលឱ្យតំបន់វាលទំនាបមួយចំនួន នៅតាមបន្ទាត់ព្រំដែនជន់លិចដល់ផ្ទះសម្បែង ផលដំណាំរបស់ប្រជាពលរដ្ឋ ក្នុងនោះកងកម្លាំងអន្តរាគមន៍បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រេចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋក្នុងទីតាំង ដែលបានត្រៀម២៤លើ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...