ខេត្តមណ្ឌលគិរី៖ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រជាសហគមន៍ជនជាតិដើមភាគតិច ព្នង(ពូនង) ចំនួន១២គ្រួសារ រស់នៅខេត្តមណ្ឌលគិរី បានដាក់ពាក្យប្តឹងលោកស្រីទ្រី ដាណា ពីបទជេរប្រមាថ មាក់ងាយជាសាធារណៈ ប្រព្រឹត្តឡើងកាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ហ្វេសប៊ុកផេកទ្រី ដាណា Dana try ។
យ៉ាងណាមិញ ផ្អែកតាមវីដេអូឡាយផ្ទាល់នោះ លោកស្រីបានប្រដូចអតីតប្តី ឈ្មោះពូម៉ៅ ថា «អានេះ ចេញមកព្នងចុងស្រុកម៉ង» ពាក្យនេះត្រូវបានបងប្អូន ជនជាតិភាគតិចព្នង ទាំងចាស់ទាំងក្មេង មិនសប្បាយចិត្ត និងទទួលយកពុំបាន ក៏ប្តឹងទារសំណងជំងឺចិត្តរហូតដល់២០ម៉ឺនដុល្លាឯណោះ នេះបើយោងតាមប្រភពដកស្រង់ពីគេហទំព័រសារព័ត៌មានក្នុងស្រុកBTV លើគេហទំព័របណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ។
ប៉ុន្តែទោះជាយ៉ាងណាគេនៅមិនទាន់ឃើញមានការឆ្លើយតបណាមួយពីសំណាក់លោកស្រីទ្រីដាណានៅឡើយទេ៕
ប្រភព៖ សូមចុចនៅទីនេះ(ប្រភពហ្វេសប៊ុកBTV)