កណ្តាល ៖ ផ្ទុះការភ្ញាក់ផ្អើល កាលពីយប់មិញ ក្រោយទទួលដំណឹងហេតុការណ៍ គ្រោះថ្នាក់លិចទូកដ ដឹកសិស្សសាលាមួយ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដែលភ្លាមៗនោះ ត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញ ធ្វើការចុះស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន ដែលពេលនេះ ត្រូវបានរកឃើញជាបន្តបន្ទាប់។
នេះបើតាមការប្រាប់ឲ្យដឹងពី Fresh News នៅរសៀលថ្ងៃទី ១៤ តុលា ២០២២ មន្ត្រីជំនាញរកឃើញជនរងគ្រោះបាត់បង់ជីវិតចំនួន០៣នាក់បន្ថែម សរុបរកឃើញចំនួន១៣នាក់ ដោយស្លា.ប់០៩នាក់ រស់០៤នាក់(ស្រីម្នាក់) ដោយនៅសល់មនុស្សចំនួន ០២នាក់ទៀត ដែលមិនទាន់រកឃើញ តាមការសន្និដ្ឋានក៏បាត់បង់ជីវិតដែរ។
យ៉ាងណាមិញ មូលហេតុពិតប្រាកដ នៃការលិចទូកដមួយនេះ មិនទាន់បានជ្រាបនៅឡើយទេ ខណៈពេលនេះ មន្ត្រីជំនាញកំពុងដុតដៃដុតជើង ដើម្បីរកអ្នក ដែលបាត់ខ្លួនបន្តទៀត៕
ប្រភព ៖ Fresh News
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖