សមត្ថកិច្ចកំពុងស្រាវជ្រាវម្ចាស់រកយានយន្តមួយគ្រឿងនេះ មកធ្វើការអប់រំនិងមានវិធានការច្បាប់ បន្ទាប់ពីបើកបរមិនគោរពតាមការណែនាំ - TrueID

សមត្ថកិច្ចកំពុងស្រាវជ្រាវម្ចាស់រកយានយន្តមួយគ្រឿងនេះ មកធ្វើការអប់រំនិងមានវិធានការច្បាប់ បន្ទាប់ពីបើកបរមិនគោរពតាមការណែនាំ

October 28, 2022

ភ្នំពេញ៖ ក្រោយ​ពី​បែកធ្លាយ​វី​ដេ​អូ​នៅ​ក្នុង​បណ្ដាញ​សង្គម​កាលពីពេលថ្មីៗនេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​វេលា​យប់​ថ្ងៃ​ទី​២៧​តុលា​នេះ បានបញ្ជាក់ថា ការបើកបរដូចក្នុងវីដេអូនេះ ជាការបើកបរដែលមិនគោរពតាមការណែនាំ នឹងអំពាវនាវកុំឲ្យយកគំរូតាម។ ក្រសួងបញ្ជាក់ទៀតថា បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវម្ចាស់យានយន្ត ដើម្បីធ្វើការអប់រំ និងមានវិធានការច្បាប់។  

ដើម្បីសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អក្នុងការធ្វើដំណើរ សូមអ្នកបើកបរគ្រប់រូបគោរពតាមសេចក្ដីណែនាំឱ្យបានម៉ឺងម៉ាត់ ដោយបើកបរតាមគន្លងដែលបានកំណត់ដូចខាងក្រោម៖

១. គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា៖ ជាគន្លងខាងស្ដាំនៃផ្លូវល្បឿនលឿន សម្រាប់យានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ធម្មតាក្នុងល្បឿនដែលបានកំណត់។

២. គន្លងផ្លូវសម្រាប់ជែង៖​ ជាគន្លងសម្រាប់យានយន្តដែលមានបំណងចង់វ៉ាជែង យានយន្តដែលបើកបរខាងមុខខ្លួន ហើយបន្ទាប់ពីការវ៉ាជែងរួច គឺតម្រូវឱ្យត្រឡប់ចូលគន្លងចរាចរណ៍ធម្មតាវិញជាដាច់ខាត។

៣. គន្លងផ្លូវសម្រាប់ឈប់បន្ទាន់៖ គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ មិនត្រូវបានអនុញ្ញាតឱ្យយានយន្តទូទៅប្រើប្រាស់ឡើយ លើកលែងតែករណីចាំបាច់បន្ទាន់ណាមួយតែប៉ុណ្ណោះ៕

ប្រភព៖​ https://fb.watch/grdLnxUExc/

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...