វិនិយោគឆ្លាតវៃ! បង្កើតគណនីដាក់ប្រាក់បញ្ញើមានកាលកំណត់ តាមអេស៊ីលីដាម៉ូបាល នឹងទទួលអត្រាការប្រាក់ខ្ពស់ជាងមុនរហូត 0.25% - TrueID

វិនិយោគឆ្លាតវៃ! បង្កើតគណនីដាក់ប្រាក់បញ្ញើមានកាលកំណត់ តាមអេស៊ីលីដាម៉ូបាល នឹងទទួលអត្រាការប្រាក់ខ្ពស់ជាងមុនរហូត 0.25%

May 1, 2021

ភ្នំពេញបើសិនជាពេលនេះលោកអ្នកមានសាច់ប្រាក់ទំនេរ ហើយកំពុងតែស្វែងរកការដាក់ប្រាក់បញ្ញើដែលមានអត្រាការប្រាក់ខ្ពស់ និងមានសុវត្ថិភាព លោកអ្នកអាចបើកគណនីដាក់ប្រាក់បញ្ញើមានកាលកំណត់ដោយខ្លួនឯងយ៉ាងងាយតាមរយៈកម្មវិធីអេស៊ីលីដាម៉ូបាល។

សម្រាប់របៀបដាក់ប្រាក់បញ្ញើមានកាលកំណត់ជំហានដំបួងសូមចូលទៅកាន់កម្មវិធីអេស៊ីលីដាម៉ូបាល រួចជ្រើសយកពាក្យ “វិនិយោគ”។ សូមបំពេញលេខសម្ងាត់ផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវបន្ទាប់មកសូមជ្រើសរើសយកពាក្យ​”ដាក់ប្រាក់បញ្ញើមានកាលកំណត់ថ្មី” បន្ទាប់មកទៀត សូមបំពេញព័ត៌មានផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់ដូចជា៖១.ជ្រើសរើសប្រភេទគណនី ២.បញ្ចូលលេខគណនី ៣.ជ្រើសរើសរយៈពេលដាក់ប្រាក់បញ្ញើ៤.បញ្ចូលចំនួនទឹកប្រាក់ដាក់បញ្ញើ ៥.បន្តកិច្ចសន្យាថ្មីដោយស្វ័យប្រវត្តិនិងបញ្ចូលចំនួនបន្ត ៦.ព័ត៌មានលម្អិតពីអត្រាការប្រាក់ និងចុងក្រោយចុចបញ្ជូន។សូមផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នក រួចសូមចុចពាក្យ ខ្ញុំបានអាន និងយល់ព្រមតាមលក្ខខណ្ឌ រូចចុងយល់ព្រមនោះនឹងមានផ្ទាំងសារបញ្ជាក់ថា ប្រត្តិបត្តិការទទួលបានជោគជ័យ។

ACLEDA Mobile
ACLEDA Mobile

ចំពោះប្រភេទប្រាក់ក្នុងការដាក់ប្រាក់បញ្ញើមានកាលកំណត់លោកអ្នកអាចជ្រើសរើសសន្សំជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬប្រាក់បាតតាមតម្រូវការដែលមានទំហំប្រាក់ដើមក្នុងអប្បបរមាត្រឹមតែ ២.០០០.០០០រៀល៥០០ដុល្លារ ឬ ២០.០០០បាត។ ការដាក់ប្រាក់បញ្ញើមានកាលកំណត់នេះដែរលោកអ្នកនឹងទទួលបានអត្រាការប្រាក់ដ៏ល្អគួរជាទីពេញចិត្ត​ហើយលោកអ្នកក៏មានជម្រើសក្នុងការទទួលយកការប្រាក់តាមបីរបៀបដូចជាទទូលការប្រាក់រៀងរាល់ខែ ទទួលការប្រាក់រៀងរាល់បីខែ និងទទួលការប្រាក់នៅពេលដល់កាលកំណត់។

គួរបញ្ជាក់បន្ថែមថាការដាក់ប្រាក់បញ្ញើមានកាលកំណត់ តាមអេស៊ីលីដាម៉ូបាល លោកអ្នកនឹងទទួលបានអត្រាការប្រាក់ខ្ពស់ជាងការដាក់បញ្ញើតាមបញ្ជរ ឬតាមរយៈម៉ាស៊ីន។ ដើម្បីជ្រាបបន្ថែមឲ្យកាន់តែច្បាស់អំពីអត្រាការប្រាក់រវាងការដាក់ប្រាក់បញ្ញើមានកាលកំណត់តាមអេស៊ីលីដាម៉ូបាល និងតាមរយៈបញ្ជរឬតាមរយៈម៉ាស៊ីន សូមចូលទៅកាន់តំណនេះ https://www.acledabank.com.kh/kh/khm/ps_defixeddeposit

ACLEDA mobile
ACLEDA mobile

សម្រាប់អតិថិជនដែលមិនទាន់មានកម្មវិធីអេស៊ីលីដាម៉ូបាលលោកអ្នកអាចបង្កើតបានដោយខ្លួនឯងយ៉ាងងាយ តាមរយៈទូរសព្ទដៃដោយគ្រាន់តែចូលទៅកម្មវិធី AppstorePlaystore ឬ Huawei AppGallery ហើយវាយពាក្យ ACLEDA Mobile។ ចំពោះលក្ខខណ្ឌក្នុងការបង្កើតគណនីអេស៊ីលីដាម៉ូបាលតម្រូវឲ្យមានអាយុចាប់ពី ១៨ឆ្នាំឡើង និងតម្រូវឲ្យមានឯកសារសម្គាល់អត្តសញ្ញាណដូចជា៖អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ, សៀវភៅ​គ្រួសារ, លិខិត​ឆ្លង​ដែន (នៅ​មាន​សុពល​ភាព​យ៉ាង​តិច៣​ខែ), ឬ​ឯកសារ​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ប្រហាក់​ប្រហែល​ផ្សេង​ទៀត​ដែល​មាន​ភ្ជាប់​ជា​មួយ​នូវ​រូប​ថត​របស់​អតិថិជនដែល​ចេញ​ផ្សាយ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងការចុះ​ឈ្មោះ​ដោយ​ខ្លួន​ឯង​ផ្ទាល់ឬការចុះ​ឈ្មោះ​នៅ​ការិយាល័យ​ធនាគារ និងការចុះ​ឈ្មោះ​ធ្វើ​ជា​ពាណិជ្ជករអេស៊ីលីដាម៉ូបាលដើម្បី​អាច​ប្រមូល​ប្រាក់​ថ្លៃ​ទំនិញ-សេវាកម្ម តាម​រយៈ QR Code សូមចូលមកកាន់តំណរនេះ https://www.acledabank.com.kh/kh/khm/ps_ebacledamobile ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...