សុខ​ភាព​​​ផ្លូវ​ភេទ​៖ «ទំហំ​​ប្រដាប់​​ភេទ​​បុរស» តាម​​ប្រទេស​​នីមួយ​ៗ​ ក្នុង​​នោះ​​​មាន​​​​កម្ពុជា​​ដែរ​​ - TrueID

សុខ​ភាព​​​ផ្លូវ​ភេទ​៖ «ទំហំ​​ប្រដាប់​​ភេទ​​បុរស» តាម​​ប្រទេស​​នីមួយ​ៗ​ ក្នុង​​នោះ​​​មាន​​​​កម្ពុជា​​ដែរ​​

January 6, 2021

លិង្គ ឬ​ប្រដាប់​ភេទបុរស មាន​ទំហំ​ខុសៗ​គ្នា ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ពី​ជនជាតិ​មួយ​ទៅ​ជនជាតិ​មួយទៀត ដោយ​អាស្រ័យទៅលើ រូបរាង កម្ពស់ ទម្ងន់ និង​សាច់ដុំ​របស់​បុរស​នោះ​។ មនុស្ស​ប្រុស​ភាគច្រើន មាន​ប្រដាប់ភេទ ប្រវែង​​ប្រហែលជា ៩ សង់ទីម៉ែត្រសម្រាប់ពេល​ធម្មតា (​ពេល​មិនទាន់​ឡើង​រឹង​)។ ហើយ​វា​ជា​រឿង​ធម្មតា​ទេ ដែល​អ្នកខ្លះ មាន​ប្រវែង​ខ្លី ឬ​វែង​ជាង​នេះនោះ​។ ខាងក្រោមនេះជាទំហំប្រដាប់ភេទរបស់បុរស (ពេលឡើងរឹង) ទៅតាម​ប្រទេស​នីមួយ​ៗ​ ដែលចេញផ្សាយដោយ​គេហទំព័រ worlddata.info ៖

  1. ប្រទេសអេក្វាឌ័រ ១៧.៦១សង់ទីម៉ែត្រ
  2. ប្រទេសកាមេរូន ១៦.៦៧ សង់ទីម៉ែត្រ
  3. ប្រទេសបូលីវី ១៦.៥១សង់ទីម៉ែត្រ
  4. ប្រទេសស៊ូដង់ ១៦.៤៧សង់ទីម៉ែត្រ
  5. ប្រទេសហៃទី ១៦.០១សង់ទីម៉ែត្រ
  6. ប្រទេសសេណេហ្គាល់ ១៥.៨៩សង់ទីម៉ែត្រ
  7. ប្រទេសហ្គាំបៀ ១៥.៨៨សង់ទីម៉ែត្រ
  8. ប្រទេសហូឡង់ ១៥.៨៧សង់ទីម៉ែត្រ
  9. ប្រទេសគុយបា ១៥.៨៧សង់ទីម៉ែត្រ
  10. ប្រទេសហ្សំបៀ ១៥.៧៨សង់ទីម៉ែត្រ
  11. ប្រទេសម៉ាឡេស៊ី ១១.៤៩សង់ទីម៉ែត្រ
  12. ប្រទេសវៀតណាម ១១.៤៧សង់ទីម៉ែត្រ
  13. ប្រទេសថៃ ១១.៤៥សង់ទីម៉ែត្រ
  14. ប្រទេសបង់ក្លាដែស ១១.២០សង់ទីម៉ែត្រ
  15. ប្រទេសហុងកុង ១១.១៩សង់ទីម៉ែត្រ
  16. ប្រទេសស្រីលង្កា ១០.៨៩សង់ទីម៉ែត្រ
  17. ប្រទេសហ្វីលីពីន ១០.៨៥សង់ទីម៉ែត្រ
  18. តៃវ៉ាន់ ១០.៧៨សង់ទីម៉ែត្រ
  19. ប្រទេសមីយ៉ាន់ម៉ា ១០.៧០សង់ទីម៉ែត្រ
  20. ប្រទេសកម្ពុជា ១០.០៤សង់ទីម៉ែត្រ។

សារព័ត៌មាន Medical News Today បានឱ្យដឹងថា មនុស្សស្រីតែ២១%ប៉ុណ្ណោះ ដែលចាត់ទុកទំហំលឹង្គសំខាន់ ខណៈ​ដែល ៧៧% មិនចាត់ទុកទំហំលិង្គសំខាន់នោះឡើយ។

បុរសជាច្រើនមានការព្រួយបារម្ភអំពីទំហំលិង្គរបស់ពួកគេ ហើយបញ្ហានេះអាចប៉ះពាល់​ដល់ទំនុកចិត្ត​ និងភាពជឿជាក់​លើ​ខ្លួនឯង។ យ៉ាងណាក៏ដោយត្រូវចងចាំថា ទំហំលិង្គមិនមែនជាបញ្ហានោះឡើយ អ្វីដែលជាបញ្ហាពិតនោះ គឺការប្រើ​ប្រាស់​​លិង្គពេលរួមភេទជាមួយដៃគូ៕

ទាក់ទងជាមួយ:
ជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...