ភ្នំពេញ៖ កម្មវិធីប្រកួតកញ្ញាឯកកម្ពុជា Miss Cambodia 2020 បានឈានមកដល់វគ្គប្រកួតផ្តាច់ព្រាត់នៅល្ងាចនៅទី២៣ ខែធ្នូ ឆ្នាំ២០២០នេះហើយ។ Miss Cambodia 2020 បានប្រកួតយ៉ាងស្វិតស្វាញដែលទទួលបានបេក្ខនារី Miss Cambodia 2020 ទាំង២០រូប ដែលទទួលបានពិន្ទុ និងឱកាសប្រកួតប្រជែង ដើម្បីទទួលបានជ័យលាភីគ្រងម្កុដកញ្ញាឯកកម្ពុជា នារាត្រីគ្រងម្កុដ (Coronation night) ដែលមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍MyTv។
ដោយឡែកក្នុងការប្រកួតនេះក៏មានបង្ហាញនូវការប្រកួតឈុតតំណាងជាតិពីសំណាក់អ្នកឆ្នៃម៉ូតដ៏មានសមត្ថភាពនៅក្នុងប្រទេសកម្ពុជា ដែលមាន៦ ឈុត ដូចជា៖
១. ឈុត ព្រះវាយោ
២. ឈុត រាជធីតា ក្រុងលង្វែកមហាជ័យ
៣. ឈុត បទុមស្រីនៃនគរសុវណ្ណភូមិ
៤. ឈុត រាមសូរ
៥. ឈុត ព្រះមហារាជិនី ទេវីក្រុងហរិហរាល័យ
៦. ឈុត អប្សររង្សី បរមមេត្រី
តើបេក្ខនារីរូបណានឹងគ្រងមកុដនៃកម្មវិធីប្រកួតកញ្ញាឯកកម្ពុជា MISS CAMBODIA 2020? សូមតាមដានទស្សនា ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ បេក្ខនារី MISS CAMBODIA គ្រប់ៗរូប៕
បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖