កាន់តែក្តៅគគុក! បវរកញ្ញា លឹម សុធាវី ជ័យលាភីរងទី១ ក៏ត្រូវបានដកតំណែងភ្លាមៗ ដោយសារតែ…. - TrueID

កាន់តែក្តៅគគុក! បវរកញ្ញា លឹម សុធាវី ជ័យលាភីរងទី១ ក៏ត្រូវបានដកតំណែងភ្លាមៗ ដោយសារតែ….

January 30, 2021

ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ទើបរំលងទៅថ្មីៗនេះបន្ទាប់ពីភាគីរវាងកញ្ញា សេង រដ្ឋា និងស្ថាប័ន Miss Grand Cambodiaបានជំនួបពិភាក្សាគ្នាដើម្បីដោះស្រាយជុំវិញរឿងរ៉ាវចម្រុងចម្រាស់នោះរួចមកគឺកញ្ញា ​សេង រដ្ឋា បានយល់ព្រមដកតំណែងចេញពីការប្រកួតមួយនេះ។

យ៉ាងណាមិញ ស្រាប់តែនៅមុននេះបន្តិចខាងស្ថាប័ន Miss GrandCambodia ក៏បានបង្ហោះរូបភាពឯកសារថ្មីដែលពាក់ព័ន្ធជាមួយនឹងកញ្ញា លឹមសុធាវី ដែលជាជ័យលាភីរងទី១ វិញម្តង ដោយក្នុងនោះបានសរសេរយ៉ាងដូច្នេះថា «ក្រោយពីភាគីខាងក្រុមហ៊ុនបានជួបកិច្ចពិភាក្សាជាមួយនឹងភាគីខាងកញ្ញា លឹម សុធាវី រួចមកគឺកញ្ញាបានបដិសេដមិនព្រមទទួលតំណែងបន្តជាកញ្ញាឯក MissGrand Cambodia 2020 តាមការស្នើររបស់ក្រុមហ៊ុនដើម្បីចេញទៅប្រកួតនៅលើឆាកអន្តរជាតិគឺ Miss Grand International 2020 ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងបាងកកដើមខែមិនា ឆ្នាំ២០២១ខាងមុខនោះទេដូចនេះ “ក្រុមហ៊ុនបានសម្រេចបញ្ចប់កិច្ចកុងត្រាជាមួយកញ្ញាលឹម សុធាវីនិងកំណត់សម្រេចដកហូតតំណែងលំដាប់រងទី១កញ្ញាឯក 1st Runner Up Miss GrandCambodia 2020 ជាផ្លូវការចាប់ពីពេលនេះតទៅ”សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយនិងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញា លឹម សុធាវី។»

រហូតមកទល់នឹងពេលខាងស្ថាប័ន Miss Grand Cambodia នៅតែមិនទាន់បានប្រកាសថាតើនរណាជាអ្នកឡើងតំណែងបន្ទាប់ពីកញ្ញា សេង រដ្ឋា និងកញ្ញាលឹម សុធាវី ក្នុងកម្មវិធីនេះនៅឡើយទេ ដូច្នេះមានតែរង់ចាំការប្រកាសជាផ្លូវក្នុងពេលឆាប់ៗទាំងអស់គ្នា៕ 

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖ 

លឹម សុធាវី
លឹម សុធាវី
លឹម សុធាវី
លឹម សុធាវី
ឯកសារខាងស្ថាប័ន Miss Grand Cambodia បានបង្ហោះ

ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...