អាមេរិក៖ ទីបំផុតស្ដេចប្រដាល់អាមេរិក Floyd Mayweather នឹងត្រូវឡើងសង្វៀនវិញ នាពេលឆាប់ៗខាងមុខនេះហើយក្រោយមានការបញ្ជាក់ពីគូប្រកួត តារាយូធូប Logan Paul នាព្រឹកថ្ងៃទី ៧ ខែធ្នូ នេះ។
Floyd បានប្រកាសចូលនិវត្តន៍ជាផ្លូវការបន្ទាប់ពីបង្កើតកំណត់ត្រាក្នុងអាជីព ប្រកូត៥០លើកមិនដែលចាញ់ ខណៈកំពូលអ្នកប្រដាល់រូបនេះគ្រោងនឹងវិលត្រឡប់មកសង្វៀនវិញ ដោយប៉ះជាមួយ តារាយូធូបកំពូលឌឺ Logan Paul ដែលប្រឡូកក្នុងអាជីពប្រដាល់ដំបូងចាញ់តារាយូធូបដូចគ្នាKSI កាលពីឆ្នាំមុន។
ប្រកួតចុងក្រោយរបស់Floyd គឺនៅពេលដែលរូបគេផ្ដួលកំពូលអ្នកប្រយុទ្ធក្នុងទ្រុង Conor McGregor កាលពីឆ្នាំ២០១៧។ ហើយអ្នកប្រដាល់វ័យ៤៣ឆ្នាំរូបនេះក៏ធ្លាប់វិលត្រឡប់មកសង្វៀនវិញម្ដងផងដែរ ក្រោយចូលនិវត្តន៍ ពោលរូបគេបានទៅផ្ដួលអ្នកប្រដាល់ជប៉ុនTenshin Nasukawaនៅទីក្រុងតូក្យូ កាលពីចុងឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍ពិព័រណ៍មួយ។
ទាក់ទងនឹងការវិលត្រឡប់របស់ Floyd ជាលើកទី២ តារាយូធូប LoganPaul បានប្រកាសបញ្ជាក់នៅលើបណ្ដាញសង្គមTwitter ថាការប្រកួតជាផ្លូវការ រវាងអ្នកទាំងពីរ នឹងធ្វើឡើង នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១៕
it’s official 🥊 @FloydMayweatherhttps://t.co/fFRRaYoUCs pic.twitter.com/0kZhKrQAno
— Logan Paul (@LoganPaul) December 6, 2020
ប្រភព៖ skysports