កម្ពុជា៖ នារសៀលថ្ងៃចន្ទ ទី២៥ ខែមករាឆ្នាំ ២០២១ នេះ ក្លិប អាស៊ី អឺរ៉ុប យូណាយធីត បានប្រកាសពីការបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធចាស់វស្សាគឺកីឡាកAjayi Gbenga Samuel ចំនួនមួយរដូវកាលទៀត ដែលកីឡាកររូបនេះលេងក្នុងតំណែងជាខ្សែប្រយុទ្ធស្លាប។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះមានបទពិសោធន៍ប្រកបអាជីពនៅក្នុងលីគកំពូលប្រទេសកម្ពុជា Metfone Cambodia Leagueច្រើនក្រាស់ក្រែលហើយ។Gbenga មុននឹងមកចូលរួមជាមួយក្លិប អាស៊ី អឺរ៉ុប យូណាយធីត គេធ្លាប់បានប្រកបអាជីពក្នុងក្លិបមួយចំនួនដូចជា ក្លិប Niger Tornadoes របស់ប្រទេសនីហ្សេរីយ៉ា, ក្លិប Bangkok Glass, Chonburi, Samut Songkhram របស់ប្រទេសថៃ, ក្លិប ភ្នំពេញក្រោន និង បឹងកេត របស់លីគកំពូលប្រទេសកម្ពុជានេះ។
គួររម្លឹកដែរថា Gbenga ក៏ធ្លាប់លេងឱ្យក្លិប អាស៊ី អឺរ៉ុប ម្តងដែរកាលពីរដូវកាលឆ្នាំ ២០១៦-២០១៧ មុនត្រឡប់មកវិញនៅក្នុងរដូវកាលឆ្នាំ ២០១៩-២០២០ដោយមិនមានតម្លៃខ្លួន។ កាលពីរដូវកាលមុនរូបគេបានបង្ហាញខ្លួនឱ្យ អាស៊ី អឺរ៉ុប បានចំនួន ៦លើកនិង ស៊ុតបញ្ចូលទីបានចំនួន ៣ គ្រាប់ផងដែរ៕
ប្រភព៖ Asia Euro United