អង់គ្លេស៖ ថ្មីៗកន្លងមកនេះ ព័ត៌មានទាក់ទងនឹងការចាកចេញនៃ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ពីក្លិបអ្នកមានបុណ្យ Barcelona កំពុងផ្ទុះឡើងយ៉ាងគគ្រឹកគគ្រេង ដោយទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រក៏ដូចជា កីឡាករបាល់ទាត់ជាច្រើននាក់ ក្រោយកុងត្រារបស់ Messi ជាមួយ Barca នឹងផុតកំណត់នៅចុងរដូវកាលនេះ។
ក្នុងនោះដែរ ក្លិបមេឃខៀវ Manchester City និងក្លិបសេដ្ឋីបារាំង Paris Saint-Germain សុទ្ធតែមានពាក្យចចាមអារ៉ាមថាកំពុងដេញតាមយកម្ចាស់ពាន Ballon d'or ៦ សម័យនេះមកចូលរួមជាមួយ។
កីឡាករខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Juan Mata ដែលកំពុងលេងឲ្យក្លិបបិសាចក្រហម Manchester United ក៏ជាមនុស្សម្នាក់ដែលបានបញ្ចេញការយល់ឃើញរបស់គេពាក់ព័ន្ធនឹងព័ត៌មាននេះដែរ ដោយរូបគេបានឆ្លើយត្រង់ៗថា រូបគេមានទស្សនៈវិជ្ជមានទៅលើ Messi ប៉ុន្តែគេសង្ឃឹមជាខ្លាំងថា Messi នឹងមិនផ្ទេរមក Man City ដែលមានលោកគ្រូបង្វឹក Pep Guardiola ដូចព័ត៌មានចចាមអារ៉ាមអស់នោះឡើយដោយក្រៅពីនោះគេក៏បានបង្ហើបថាគេនឹងមានអារម្មណ៍ភ័យខ្លាចណាស់បើសិន Messi ផ្ទេរមកលេងក្លិបគូប្រជែងនៅ Premier League គឺ Manchester City មែននោះ។
Mata ក៏បានប្រាប់ទៀតថាគេមានមិត្តម្នាក់ដែលតែងតែផ្ញើសាមកពញ្ញាក់គេថា Lionel Messi នឹងពាក់អាវក្រុមមេឃខៀវនៅរដូវកាលក្រោយនេះ អ៊ីចឹងហើយបើសិន Messi ផ្ទេរទៅទីនោះមែន វារមែងមិនមែនជារឿងល្អសម្រាប់ក្លិបបិសាចក្រហម Manchester United ប្រាកដណាស់។
Juan Mata បានផ្ដល់បទសម្ភាសន៍ទាក់ទិននឹងរឿង Messi ផ្ទេរមក Man City ថា៖
ខ្សែបម្រើវ័យ ៣២ ឆ្នាំរូបនេះក៏បាននិយាយថាគេនឹងគាំទ្រ Messi ពេញទំហឹងបើសិនមានការបោះឆ្នោតជ្រើសរើសកីឡាករដែលស័ក្តិសមនឹងឈ្នះពាន Ballon d'or នៅឆ្នាំនេះដែលជាអកុសលត្រូវលុបចោលដោយសារតែបញ្ហាផ្ទុះឡើងនៃជម្ងឺ កូវីដ ១៩។
Mata ក៏បានថ្លែងទៀតថា៖
ប្រភព៖ mirror