កូរ៉េខាងត្បូង៖ សមាជិកកូនពៅប្រចាំក្រុម Lisa ដែលត្រូវបានគេស្គាល់ថាជា Dancing Machine ប្រចាំក្រុមបានលួចឱ្យសញ្ញាពីការចេញបទចម្រៀងទោលរបស់សមាជិកក្នងក្រុម (Rosè) ប៉ុន្តែមនុស្សមួយចំនួនធំហាក់ដូចជាមិនបានគិតដល់រឿងមួយនេះ។
កាលពីថ្មីៗនេះផងដែរ ផលិតកម្ម YG បានបង្ហាញរូបភាពពញ្ញាក់អារម្មណ៍ពីរសន្លឹករបស់ Rosè ដែលបានបញ្ជាក់ពីថ្ងៃបរិច្ឆេទសម្រាប់បទចម្រៀងទោលរបស់នាង ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺសមាជិកកូនពៅ Lisa បានលួចឱ្យសញ្ញានៃការចេញបទចម្រៀងនោះ តាមរយៈរឿងដ៏ពិសេសមួយ ដោយកាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងផុតទៅ Lisa បានបង្ហោះនូវ dance cover របស់នាងមួយនៅក្នុងឆានែលយូធូបរបស់នាង ដែលមានឈ្មោះថា "The movie" ដោយវីដេអូនៅមានរយៈពេល 3នាទី និង 12 វិនាទី ដែលវាត្រូវនឹងការចេញបទចម្រៀងទោលរបស់ Rosè ដែលត្រូវបញ្ចេញជាផ្លូវការនៅថ្ងៃទី ១២ ខែមិនាខាងមុខនោះផងដែរ។ បើស្តាប់ទៅហាក់ដូចជាអស់សំណើចបន្តិច ប៉ុន្តែក្នុងនាមជាសមាជិកក្នុងក្រុម ពួកគេទាំង២ តែងតែស្រលាញ់គាំទ្រគ្នាជានិច្ចនៅគ្រប់សកម្មភាព។
ជាក់ស្តែងដោយសារ Lisa និង Rosè ជាសមាជិកដែលមានអាយុស្រករគ្នា ពួកគេពិតជាយល់ពីគ្នាបានច្រើន ហើយផ្តល់ភាពកក់ក្តៅឱ្យគ្នាទៅវិញទៅមកតាមរយៈការធ្វើជាសមាជិករបស់ BLACKPINK៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោម÷