Chelsea ត្រៀមយក David Alaba ដោយគ្មានតម្លៃខ្លួន ជាមួយការផ្តល់កិច្ចសន្យា ៣ រដូវកាលនៅ Stamford Bridge - TrueID

Chelsea ត្រៀមយក David Alaba ដោយគ្មានតម្លៃខ្លួន ជាមួយការផ្តល់កិច្ចសន្យា ៣ រដូវកាលនៅ Stamford Bridge

December 6, 2020

អង់គ្លេសៈ ភ្នាក់ងាររបស់ក្លិបតោខៀវ Chelsea បច្ចុប្បន្នបានកំពុងចរចាជាមួយភ្នាក់ងារផ្ទាល់ខ្លួនរបស់កីឡាករខ្សែការពារ David Alaba ដើម្បីធានាក្នុងការនាំយកកីឡាកររូបនេះទៅចូលរួមបំពេញកំពែងការពារនៅកីឡដ្ឋាន Stamford Bridge នារដូវកាលក្រោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Daily Star ។

លោក Frank Lampard និង David Alaba
លោក Frank Lampard និង David Alaba

ជាការពិតទៅ ខ្សែការពារមានវ័យ ២៨ ឆ្នាំសញ្ជាតិអូទ្រីសខាងលើ នៅសល់កិច្ចសន្យាជាមួយក្លិបយក្សអាល្លឺម៉ង់ FC Bayern Munich តែកន្លះឆ្នាំទៀតប៉ុណ្ណោះ ពោលគឺមានន័យថារូបគេនឹងអស់សពុលភាពនៃកិច្ចសន្យាត្រឹមដំណាច់រដូវកាល ២០២០-២០២១ នេះ។ ខណៈរូបគេក៏មិនមានចេតនាក្នុងការបន្តកិច្ចសន្យាថ្មីជាមួយក្លិបថែមទៀតឡើយ ដូច្នេះជាឱកាសមួយរបស់ Chelsea ដែលអាចនាំយកដោយគ្មានតម្លៃខ្លួនផ្ទេរ។ 

បើយោងតាមការចុះផ្សាយពីខាងលើដដែល ភ្នាក់ងាររបស់ក្លិបក្របខណ្ឌលីគកំពូលអង់គ្លេសខាងលើ បានកំពុងសិក្សាលទ្ធភាពផ្តល់កិច្ចសន្យាថ្មីមួយដល់ David Alaba តាមរយៈភ្នាក់ងារផ្ទាល់ខ្លួនរបស់គេនោះគឺលោក Pini Zahavi ដោយសាមីកីឡាករបានទាមទារឲ្យមានលក្ខខណ្ឌសពុលភាពនៃកិច្ចសន្យារហូតដល់ ៣ ឆ្នាំទើបព្រមចូលរួម។ ដោយឡែកចំពោះប្រាក់ឈ្នួលវិញអាចនឹងទាមទារឲ្យទទួលបាន ១៤ លានផោនក្នុងមួយឆ្នាំផងដែរ៕

ខ្សែការពារ David Alaba
ខ្សែការពារ David Alaba
ទាក់ទងជាមួយ:
ការងារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...