ក្លិប ៤នេះកំពុងតាមដណ្តើមយកពាន Premier League ពី Chelsea នៅរដូវកាលនេះ។ ទោះយ៉ាងណាលោក Klopp បានអបអរសាទរចំពោះ “ក្រុមធំ” ក្រុមតោខៀវ និង“ កីឡាករឆ្នើម” ដែលចង្អុលបង្ហាញពីកត្តាទាំងពីរដែលអាចបណ្តេញឲ្យពួកគេឈ្នះពានក្របខណ្ឌ Premier League ក្នុងរដូវកាលនេះ ។ ក្រុមតោខៀវបានបង្ហាញពីការកើនឡើងជាលំដាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងបានផ្តួលក្រុម Leeds United ៣-១ នៅថ្ងៃសៅរ៍ទី ៥ ខែធ្នូ ដើម្បីឈានទៅឈរនៅលើកំពូលតារាង។
ក្រុមហង្សក្រហម Liverpool ដែលជាក្រុមម្ចាស់ជើងឯកបច្ចុប្បន្នមានឱកាសផ្លាស់ឈរពីលើក្រុមតោខៀវ Chelsea ប្រសិនបើឈ្នះការប្រកួតជាមួយក្រុមចចកខ្មៅ Wolves នៅថ្ងៃអាទិត្យទី ៦ ខែធ្នូនេះ។ បច្ចុប្បន្នក្រុមហង្សក្រហម Liverpool កំពុងតស៊ូយ៉ាងខ្លាំងនឹងភាពងាយរងគ្រោះជាច្រើន ជាពិសេសផ្នែកខ្សែការពារដោយសារការរងរបួសដែលបានឃើញ Virgil van Dijk និង Trent Alexander-Arnold ។
ដូចនោះដែរ Klopp អះអាងថាហង្សក្រហមមិនមែនកំពុងដេញតាមអ្នកណាទេក្នុងលីគប៉ុន្តែចាត់ទុក Chelsea ជាអ្នកនាំមុខដើម្បីលើកពានសម្រាប់រដូវកាលនេះ។ ប៉ុន្តែ Frank Lampard នឹងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីក្រុម Tottenham របស់លោក Jose Mourinho។
ចំណែកគ្រូបង្វឹករបស់ក្រុម Manchester United លោក Ole Solskjaer និង David Moyes របស់ West Ham United ដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺលោក Ole Solskjaer របស់ក្រុមបិសាចក្រហម Manchester United ដែលកំពុងឈរនៅតំណែងលេខ ៩ នៅតារាងក្របខណ្ឌ Premier League គឺជាអ្នកចាត់ការទី៤ ដើម្បីទទួលបានពានរង្វាន់រដូវកាលនេះដែរ។
ទន្ទឹមនឹងនេះអ្នកចាត់ការទូទៅរបស់ Wolves គឺលោក Nuno Espirito Santo គឺជាអ្នកចាត់ការទូទៅនៃក្របខ័ណ្ឌ Premier League សម្រាប់ខែតុលា បន្ទាប់ពីបានឈ្នះ ៤ លើក។ ក្រុមទាំងនេះក៏ចង់លើកពានដែរ បើក្លិប Chelsea មិនខំទៅមុខទៀត៕
ប្រភព៖ Legit