ចិន៖ កាលពីថ្ងៃទី២៩ ខែមករា កន្លងទៅនេះបានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីរឿងរ៉ាវដ៏កក្រើកដែល តារាប្រុសប្រចាំប្រទេសចិនមួយរូបឈ្មោះថាDoan Hao Nam បានប្រើប្រាស់អំពើហិង្សាវាយដំសង្សារខ្លួនជាប្រចាំ។
ក្នុងនោះដែរយោងតាមប្រភពប្អូនស្រី នារីជាអតីតសង្សារបានបង្ហើបថា តារាប្រុសរូបនេះបើមើលពីសម្បកក្រៅពិតជាមានមុខមាត់រូបរាងសង្ហា គួរឲ្យគោរពខ្លាំង ប៉ុន្តែសន្ដានខាងក្នុងគឺគួរឲ្យខ្ពើមរអើម។ កាលរួមរស់ជាសង្សារ តារាប្រុសសង្ហារូបនេះបានរស់នៅក្នុងផ្ទះ ក៏ដូចជាចាយលុយអតីតសង្សារដោយ មិនសំចៃដៃថែមទៀត។
អ្វីដែលសំខាន់ Doan Hao Nam តែងតែប្រើអំពើហិង្សាវាយដំទៅលើសង្សារដោយគ្មានហេតុផលនិងរឿងអត់ប្រយោជន៍ជាដើម។ លើសពីនេះ ពេលដែលតារាប្រុសរូបនេះមានភាពតាងតឹងមិនសប្បាយចិត្ត ក៏មកជះកំហឹង ដាល់មិត្តស្រីចំកណ្ដាលមុខ ជាច្រើនជាលើកច្រើនសា។បន្ថែមពីនេះ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺ មានមិត្តភក្ដិម្នាក់បានបង្ហើបថា រូបលោកធ្លាប់ច្រាននារីម្នាក់នោះ ឲ្យធ្លាក់ពីលើកាំជណ្ដើរ ដល់ថ្នាក់ត្រូវអង្គុយលើរទេះរុញ រយៈពេលកន្លះខែទៀតផង។
យ៉ាងណាមិញ បន្ទាប់ពីមានរឿងរ៉ាវដ៏ចម្រូងចម្រាស់នេះ តារាប្រុសរូបសង្ហាបេះដូងខ្មៅរូបនេះ បានចេញមុខមកបកស្រាយថា៖
មកទល់នឹងពេលនេះ រឿងរ៉ាវមួយនេះនៅតែជាប្រធានបទដ៏ក្ដៅគគុកក្នុងវិស័យកម្សាន្ត ព្រមទាំងទស្សនិកជននិងអ្នកកាសែតជាច្រើនដដែល។ បើទោះបីជារឿងមួយនេះ មិនទាន់បានលាតត្រដាងការពិត ឬជាការបង្កាច់បង្ខូចយ៉ាងណា ប៉ុន្តែ ពិតជាមានផលប៉ះពាល់យ៉ាងខ្លាំង ដល់កេរ្ត៍ឈ្មោះតារារូបនេះ ៕