អ្នករាល់គ្នាកំពុងផ្ទុះការស្ញើចសរសើរថ្វីដៃសម្តែងរបស់ លោក លីម៉ីង-Lee Minh ក្នុងវីដេអូខ្លីបខ្លី ដែលស្តីពីទឹកចិត្តសប្បុរសធម៌ នៅលើបណ្តាញសង្គម TikTok រហូតមានអ្នកទស្សនា 4M និង អ្នកឲ្យបេះដូង 588.6K។
មានដុងតាំងពីកំណើត លោក លីម៉ីង-Lee Minh មិនត្រឹមតែមានថ្វីមាត់ ពូកែលក់លើអនឡាញ ប៉ុណ្ណោះទេ ថែមទាំងការសម្តែង និងដឹកនាំផលិតវីដេអូខ្លីបខ្លីៗ គឺត្រូវបានមហាជនឲ្យអួយតែម្តង។ ត្រឹមតែមួយប៉ព្រិចភ្នែក TikTok របស់លោកដែលមានឈ្មោះថា លីម៉ីង-Lee Minh (@thefirstman_by_leeminh) ទទួលបានអ្នកតាមដានចំនួន 934.9K Followers និង អ្នកចុចឡាចរហូតដល់ទៅ 7.3M Likes ចំណែកឯហ្វេសប៊ុកដែលមានឈ្មោះថា “The First Man (លី ម៉ីង) មានអ្នកតាមដានរហូតដល់ទៅ 779K Followers ហើយនិងមានអ្នកទស្សនាវីដេអូហក់ដល់ 3.7M ក៏មានផងដែរ។
លោក លីម៉ីង-Lee Minh បានឲ្យដឹងថា ក្នុងនាមជាអ្នករកស៊ីលើអនឡាញមួយរូប មិនត្រូវចេះតែមួយមុខនោះទេ គឺត្រូវចេះបត់បែនតាមនិន្នាការនៃសង្គម ក៏ដូចជាសង្គមឌីជីថល ទើបអាចឈរជើងលើទីផ្សារជាប់ អាចស្រ័យហេតុនេះទើបលោកលីម៉ីង-Lee Minh បានងាកមកសម្តែង ក៏ដូចជាផលិតវីដេអូខ្លីៗ បង្ហោះលើបណ្តាញសង្គម ដែលស្តែងពីជីវិតពិតនៃការរស់នៅ ការប្រកបរបរអាជីវកម្ម និងបេសកម្មកិច្ចសប្បុរសធម៌។ គាត់បានបន្ថែមថា ៖ “ខ្ញុំគិតថា នេះគឺជាសម័យ គេពេញនិយម មាតាវីដេអូ អាស្រ័យហេតុនេះ ប្រសិនបើចង់ល្បី មានអ្វីទៅពិបាក ដោយគ្រាន់តែសម្លឹងមើលតម្រូវការមហាជន ថាពួកគាត់ចូលចិត្តអ្វី ហើយចង់បានមាតិកាបែបណាដែរ អាស្រ័យហេតុនេះ យើងត្រូវផលិតវីដេអូឲ្យចំគោលដៅរបស់ពួកគាត់”។
គួរបញ្ជាក់ផងដែរថា លោក លីម៉ីង-Lee Minh គឺជាអគ្គនាយក ក្រុមហ៊ុន The First Man ហើយបច្ចុប្បន្ន កំពុងផ្ទុះការគាំទ្រខ្លាំង ក្នុងព្រះរាជាណាចក្រកម្ពុជា។