ភ្នំពេញ៖ អ្នកនាង សៅ លីឈីង ហៅចែ JJ Ching ត្រូវបានគេស្គាល់ថា ជា Content Creator ដ៏ឆ្នើមមួយរូប ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ វីដេអូខ្លីបខ្លីៗ អំពីជីវតពិតប្រចាំថ្ងៃ និង សកម្មភាពសប្បុរធម៌។
អ្នកនាង សៅ លីឈីង ហៅចែ JJ Ching បានឲ្យដឹងថាដើមចមដែលជម្រុញឲ្យ អ្នកនាងបង្កើតមាតិកាលើបណ្តាញសង្គមដោយសារតែ ជាចំណង់ចំនូលចិត្តផ្ទាល់ខ្លួន និងស្រឡាញ់ការចែករំលែកនូវបទពិសោធន៍ល្អៗ ទៅកាន់អ្នកទស្សនា។
អ្នកនាង សៅ លីឈីង ហៅចែ JJ Ching បានបន្ថែមថា “ខ្ញុំមិនដែលនឹកស្មានថាវីដេអូដែលនាងខ្ញុំបង្ហោះលើបណ្តាញសង្គម ទទួលបានការគាំទ្រដល់ថ្នាក់នេះឡើយ! នេះប្រហែលមកពីមាតិកាដែលនាងខ្ញុំ ចាក់ត្រូវបេះដូងអ្នកគាំទ្រ ក៏ដូចជាមានប្រយោជន៍សម្រាប់ពួកគាត់។ នាងខ្ញុំពិតជាមានក្តីរំភើបក្រៃលែង ហើយនឹងព្យាយាមផលិតនូវវីដេអូថ្មីៗ ល្អៗ ដែលជាគុណប្រយោជន៍ដល់អ្នកទស្សនា”។
ជាក់ស្តែងគ្រាន់តែប្រឡូកនៅលើបណ្តាញសង្គមមួយប្រ៉ាវ ទំព័រហ្វេសប៊ុក សៅ លីឈីង ហៅចែ JJ Ching ដែលមានឈ្មោះថា JChing Cosmetic មានFollowers ចំនួន 235K និង TikTok ឈ្មោះ “saolyching (JJChing) មានអ្នកចុចឡាចសរុប 903.8KLikes។
គួររំលឹកផងដែរថា អ្នកនាង សៅ លីឈីង ហៅចែ JJ Ching មិនត្រឹមតែជា Influencer, អ្នកបង្កើតមាតិកាលើបណ្តាញសង្គមដ៏កំពុងលេចធ្លោតែប៉ុណ្ណោះទេ ថែមទាំងជាម្ចាស់ក្រុមហ៊ុន JChing Cosmetic ថែមទៀតផង។
ក្រៅពីនេះ អ្នកនាង សៅ លីឈីង ហៅចែ JJ Ching តែងតែចូលរួមសកម្មភាពសប្បុរសធម៌ តាមរយៈការជួយដល់កុមារកំព្រា ប្រជាជនក្រីក្រ ស្រ្តីមេម៉ាយ មនុស្សចាស់ជរា និង មន្ទីរពេទ្រគន្ធបុប្ផា -ល-។